logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម គួច ចំរើន បានអញ្ជើញចុះពិនិត្យផ្លូវក្រាលដីដា ១ខ្សែ ប្រវែង ៨,៥គម ឆ្លងកាត់ភូមិរមូល ឃុំរអាង ឆ្ពោះទៅភូមិវាលក្រៀល ឃុំទ្រាន នៃស្រុកកំពង់សៀម ខេត្តកំពង់ចាម
2
27-March-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ប្រជាពលរដ្ឋពិតជាសប្បាយរីករាយនៅពេលដែលផ្លូវ១ខ្សែនេះត្រូវបានជួសជុល និឹងរួចមុនចូលឆ្នាំខ្មែរ ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម គួច ចំរើន អភិបាល ខេត្តកំពង់ចាម ។ នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ នេះឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានអញ្ជើញចុះពិនិត្យផ្លូវក្រាលដីដា ១ខ្សែ ប្រវែង ៨,៥គម ឆ្លងកាត់ភូមិរមូល ឃុំរអាង ឆ្ពោះទៅភូមិវាលក្រៀល ឃុំទ្រាន នៃស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ផ្លូវមួយខ្សែនេះ ជាប្រភេទគម្រោងជួសជុលបន្ទាន់ ប្រើប្រាស់ថវិកា និងអនុវត្ត ដោយក្រសួងអភិវឌ្ឍន៍ និងជនបទ ។ គួរំលឹកផងដែរថា នាសប្តាហ៍មុននេះ ក្រោយពីបានពិនិត្យផ្លូវពីស្រុកស្ទឹងត្រង់ ទៅស្រុកកំពង់សៀម ដោយមើលឃើញថាប្រជាជននៅតំបន់ជួបការលំបាកក្នុងការធ្វើដំណើរមកកាន់ក្រុងកំពង់ចាម ក៏ដូចជាទៅកាន់តំបន់នានា ឯកឧត្តម ក៏បានជំរុញអោយមន្រ្តីជំនាញពិនិត្យសិក្សា ជាលទ្ធផលផ្លូវនេះក៏បានចាប់ផ្តើមជួសជុលឡើងវិញ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ចាម ( ថ្ងៃទិ ២៦ ខែមីនា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ