ឯកឧត្ដម ម៉ែន វិបុល បានអញ្ជើញចូលរួមក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការ ស្រុកស្វាយទាប ជាស្រុកសម្រេចបានបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល
March 26, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ ឯកឧត្ដមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការស្រុកស្វាយទាបជាស្រុកសម្រេចបានបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ។ ពិធីនេះរៀបចំនៅឃុំស្វាយរំពារ ស្រុកស្វាយទាប ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវគណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្ដមអភិបាលរងខេត្ត តំណាងអង្គការភ្លែនអន្តរជាតិកម្ពុជា និងអង្គការពាក់ព័ន្ធ ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្តអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មេភូមិទាំងអស់ក្នុងស្រុកស្វាយទាប លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ ប្រមាណ ៦០០នាក់ ។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានចូលរួមអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងស្រុកស្វាយទាប ដែលត្រូវបានវាយតម្លៃជាស្រុកគំរូមួយក្នុងការសម្រេចបានការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ព្រមទាំងបានសម្ដែងនូវការអរគុណចំពោះក្រសួងអភិវឌ្ឍន៍ជនបទ អង្គការភ្លែនអន្តរជាតិកម្ពុជា និងអង្គការពាក់ព័ន្ធដែលបានជួយគាំទ្រ និងសម្ដែងនូវការកោតសរសើរចំពោះមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងគ្រប់សមាសភាពពាក់ព័ន្ធក្នុងស្រុកស្វាយទាប ដែលបានខិតខំប្រឹងប្រែងរួមសហការនាំឲ្យសម្រេចបានលទ្ធផលដ៏ល្អប្រសើរនេះ ។ ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត ក្នុងនាមអាជ្ញាធរខេត្ត បានអំពាវនាវ និងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមកាន់តែផុលផុសថែមទៀត ដោយផ្ដើមចេញពីខ្លួនឯង គ្រួសារ និងសហគមន៍ ធ្វើការផ្លាស់ប្ដូរទម្លាប់ពីការបន្ទោបង់ពាសវាលពាសកាលមកប្រើប្រាស់បង្គន់អនាម័យ ព្រមទាំងជួយផ្សព្វផ្សាយ អប់រំ ណែនាំ និងចូលរួមអនុវត្តអនាម័យល្អនៅមូលដ្ឋាន ដើម្បីទទួលបានភាពរីកចម្រើនប្រកបដោយសុខមាលភាពទាំងអស់គ្នា ៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង (ថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ