logo
Header Logo
ព័ត៌មានលម្អិត
thumbnail
លោកជំទាវ មិថុនា ភូថង បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងព្រះវិហារ សាលាឆាន់ ប៉ាឆា ផ្លូវបេតុង និងសមិទ្ធផលនានា នៅវត្តឧទ័យ្យារាម(វត្តជ្រោយប្រស់)
4
25-March-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ថ្ងៃអាទិត្យ ៩ កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងពិធីបុណ្យឆ្លងព្រះវិហារ សាលាឆាន់ ប៉ាឆា ផ្លូវបេតុង និងសមិទ្ធផលនានា នៅវត្តឧទ័យ្យារាម(វត្តជ្រោយប្រស់) ស្ថិតក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។ ដោយមានការចូលរួមពីលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករង រដ្ឋបាលសាលាខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោក លោកស្រីប្រធានមន្ទីរ អង្គភាព លោកយាយ លោកតា ព្រមទាំងប្រជាពុទ្ធបរិស័ទ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។ លោកជំទាវ បានលើកឡើងថា ដោយសារមានសន្តិភាព ស្ថិរភាព មានការអភិវឌ្ឍន៍ លើគ្រប់វិស័យ វិស័យពុទ្ធចក្រ ក្នុងទូទាំងខេត្តមានវត្ត ៥២ វត្ត និងព្រះសង្ឃ ចំនួន ៤១៤ អង្គ ក្នុងវត្តជ្រោយប្រស់នេះមានសមិទ្ធផលថ្មីៗរួមមាន ព្រះវិហារ សាលាឆាន់ ប៉ាឆា ផ្លូវបេតុង និងសមិទ្ធផលនានា ទុកប្រើប្រាស់ជាប្រយោជន៍របស់ពុទ្ធបរិស័ទទាំងអស់និងសូមបន្តជួយថែរក្សា អោយបានគង់វង្ស យូអង្វែងតរៀងទៅតំកល់ទុកក្នុងវិស័យព្រេះពុទ្ធសាសនា ដែលជាតម្លៃលេចធ្លោមិនអាចកាត់ថ្លៃបាន។ ក្នុងនាមអជ្ញាធរខេត្ត សូមគាំទ្រគ្រប់បែបយ៉ាង ដល់គំនិតផ្ដួចផ្ដើមកសាង កែលម្អនូវសមិទ្ធិផលនានា ដើម្បីតម្រូវការក្នុងវត្ត ដែលប្រជាពុទ្ធបរិស័ទ មកពីគ្រប់ទិសទី មកធ្វើបុណ្យសន្សំកុសល និងប្រារព្វពិធីនានា តាមបែបប្រពៃណី ទំនៀមទំលាប់សាសនា ជាទីសក្ការ:បូជាសម្រាប់បងប្អូនប្រជាពុទ្ធបរិស័ទ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកោះកុង (ថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ