logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ពិធីក្រុងពាលីសម្រាប់ពិធីបុណ្យទន្លេលើកទី៤ ក្នុងខេត្តកណ្តាល
47
09-March-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាល្ងាចថ្ងៃព្រហស្បតិ៍​ ៧​ រោច​ ខែផល្គុន​ ឆ្នាំរកា​ នព្វស័ក​ ព.ស.​ ២៥៦១​ ត្រូវនឹងថ្ងៃទី៨​ ខែមីនា​ ឆ្នាំ២០១៨​ នៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅ​ ខេត្តកណ្តាល​ ​មានរៀបចំពិធីក្រុងពាលីសម្រាប់ពិធីបុណ្យទន្លេលើកទី៤​ ក្រោមអធបតីភាព​ លោកជំទាវ​ ម៉ែន​ សំអន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា​ ព្រឹទ្ធសភា​ និងអធិការកិច្ច។ សមាសភាពអញ្ជើញចូលរួមមាន៖​ ឯកឧត្តមរដ្ឋមន្ត្រី​ រដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិការ​ ក្រសួងទេសចរណ៍​ និងក្រសួងស្ថាប័នពាក់ព័ន្ធ​ ក្រុមប្រឹក្សាខេត្ត​ គណៈអភិបាលខេត្ត​ លោក​ លោកស្រីប្រធាន​ អនុប្រធានមន្ទីរ​ អង្គភាពជុំវិញខេត្ត,​ អភិបាលក្រុង​ ស្រុក​ មន្រ្តីរាជការ​ កងកម្លាំងប្រដាប់អាវុធជុំវិញខេត្ត​ សិស្សានុសិស្ស​ កីឡាករ​ កីឡាការិនី​ និងប្រជាពលរដ្ឋ​យ៉ាងច្រើននកុះករ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកណ្តាល (ថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ