ចាប់ខ្លួន​នារី​វ័យក្មេង​ជនជាតិ​វេ​ណេ​ហ៊្សុយ​អេ​ឡា​ម្នាក់​នៅ​ព្រ​លាន​យន្តហោះ
February 08, 2017 អ្នកទស្សនា :

សមត្ថកិច្ច​ប្រចាំការ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​បាន​ឃាត់ខ្លួន​នារី​វ័យក្មេង​ស្រស់​ស្អាត​ជនជាតិ​វេ​ណេ​ហ៊្សុយ​អេ​ឡា​ម្នាក់​ពី​បទ​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ពី​ប្រទេស​ថៃ​ចូល​មក​កាន់​ប្រទេស​កម្ពុជា ដោយ​ប្រើ​វិធីសាស្ត្រ​បង្កប់​នៅ​ក្នុង​ឡេវអាវ​ជា​ច្រើន​គ្រាប់ កាលពី​វេលា​ម៉ោង​៦ និង​៣៥​នាទី​យប់ ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៧ ។ ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ស្ត្រី​ជនបរទេស​ដែល​បាន​ឃាត់ខ្លួន​មានឈ្មោះ MEJIAS NEILIN COROMOTO អាយុ​២៨​ឆ្នាំ ជនជាតិ​វេ​ណេ​ហ៊្សុយ​អេ​ឡា ជា​អ្នក​ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេខ 121100315 ។

ប្រភព​បាន​ប្រាប់​បន្ត​ទៀត​ថា ក្នុង​ការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​នេះ មានការ​ចូលរួម​អំពី​សំណាក់​កម្លាំង​នគរបាល​អន្តោ​ប្រ​វរ​សន៍ គយ និង​កម្លាំង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ដោយ​បាន​រក​ឃើញ​នារី​ជា​ជនជាតិ​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ម្នាក់​បាន​ប្រើ​វិធីសាស្ត្រ​បង្កប់​គ្រឿងញៀន​ប្រភេទ​កូកាអ៊ីន​រហូត​ទៅ​ដល់​ចំនួន​១៧៩,១២៣​ក្រាម​ឯ​ណ្ណោះ​នៅ​ក្នុង​ឡេវអាវ​រាប់រយ​គ្រាប់​ក្នុង​កាបូប​ដាក់​ខោអាវ​ធំ​មួយ ។ នារី​ជនជាតិ​វេ​ណេ​ហ៊្សុយ​អេ​ឡា​ខាងលើ​នេះ​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះ PG935 ពី​ទីក្រុង​បាងកក​ប្រទេស​ថៃ​ចូល​មក​កាន់​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា ហើយ​ក៏​ត្រូវ​កម្លាំង​មាន​សមត្ថកិច្ច​ចម្រុះ​ប្រចាំការ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ធ្វើការ​ឆែកឆេរ​រក​ឃើញ និង​ឃាត់ខ្លួន​តែ​ម្តង ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ