logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តត្បូងឃ្មុំ សុំចិត្តពលរដ្ឋដែលមានហើយ កុំឡើយដណ្តើមក្រ ពីគ្រួសារក្រីក្រពិតអី ដោយឲ្យអាជ្ញាធរភូមិ-ឃុំពិនិត្យឲ្យបានម៉ឹងម៉ាត់បំផុត
116
16-July-2020
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      (ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងដោយត្រង់ៗចំៗ សុំចិត្តពលរដ្ឋដែលមានហើយ កុំឡើយធ្វើជាក្រក្លែងក្លាយ ដណ្តើមក្រ ពីគ្រួសារក្រីក្រពិត ព្រោះតែចង់បានប្រាក់ឧបត្ថម្ភពីសម្តេចតេជោនោះអី ដោយណែនាំឲ្យអាជ្ញាធរភូមិ-ឃុំពិនិត្យលើករណីនេះឲ្យបានម៉ឹងម៉ាត់បំផុត។ ជាពិសេសហាមដាច់ខាតមិនឲ្យមានគ្រួសារមានក្រីក្របន្លំ ទទួលបានប័ណ្ណសមធម៍ឡើយ បើសិនមានករណីនេះ អ្នកពាក់ព័ន្ធទាំងអស់ ត្រូវទទួលខុសត្រូវដោយខ្លួនឯង និងចំពោះមុខច្បាប់។

      ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ លើកឡើងធ្ងន់ៗបែបនេះ ក្នុងឳកាសអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ មន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យការអនុវត្តផ្ទាល់ការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៅឃុំកំពង់ទ្រាស និងឃុំឈូក ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។

      ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានក្រើនរំលឹក និងណែនាំឲ្យមេភូមិ មេឃុំ ស្មៀនឃុំ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវមានមានសុក្រឹតភាព តម្លាភាព ក្នុងបេះដូង ដួងចិត្ត លើការងារធ្វើអត្តសញ្ញាណកម្មកំណត់គ្រួសារក្រីក្រ និងងាយរងគ្រោះ នាអំឡុងកូវីដ-១៩ ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីពលរដ្ឋដែលក្រីក្រពិតប្រាកដទទួលបានសាច់ប្រាក់ឧបត្ថម្ភ ពីរាជរដ្ឋាភិបាលកម្ពុជា ពីសម្តេចតេជោ ក៍ដូចជាបានផ្តាំផ្ញើរឲ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ទាំងអស់ខិតខំបំរើសេវាឲ្យបានលឿន បំពេញតម្រូវការពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីទាញយកសមាណចិត្ត និងបេះដូងក្តីស្រលាញ់គាំទ្ររបស់ពួកគាត់ មានចំពោះគណបក្សប្រជាជនកម្ពុជាជារៀងរហូត៕

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ