logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្ម ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ
71
13-June-2020
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមដំណើរដោយ ឯកឧត្តមលោកជំទាវអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរស្រុកកំពង់សៀម បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរក្នុងឱកាសនៃព្រះរាជពិធីចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងគម្រប់ព្រះជន្ម ៨៤យាង ចូល៨៥ព្រះវស្សានៅថ្ងៃ១៨ ខែមិថុនា ឆ្នាំ២០២០នេះ ពិធីនេះប្រព្រឹត្ត ទៅនៅបរិវេណវត្តជ័យគីរី(វត្តហាន់ជ័យ) ស្ថិតនៅឃុំហាន់ជ័យ ស្រុកកំពង់សៀម។

      ក្នុងសារលិខិតថ្វាយព្រះពរ ដែលអានដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ដែលតាងនាមឲ្យក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងមូល សូមសម្តែងនូវកត្តញ្ញូតាធម៌ដ៏ស្មោះស្ម័គ្របំផុត ចំពោះព្រះគុណូបការៈដ័ឧត្តុង្គឧត្តម និងទឹកព្រះទ័យប្រកបដោយព្រះព្រហ្មវិហារធម៌ របស់ព្រះអង្គ ដោយបានលះបង់ព្រះកាយពល បញ្ញាញាណ និងព្រះរាជទ្រព្យផ្ទាល់របស៎ទ្រង់ ក្នុងវិស័យសង្គមកិច្ច មនុស្សធម៌ សុខុមាលភាព និងយាងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងនៃជម្ងឺកូវីដ១៩ រួមចំណែកលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាកូនចៅ ចៅទួតរបសព្រះអង្គ ក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍន៍។ កូនចៅ ចៅទួត សូមលើកហត្ថប្រណម្យ បួងសួងដល់វត្ថុស័ក្តសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេព្តារក្សាព្រះមហាស្វេតច្ឆ័ត្រ បុណ្យបារមីដួងព្រះវិញ្ញាណក្ខន្ធនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាមគោរាគៈទេវី សូមយាងតាមអភិបាល ប្រោះព្រំថ្វាយព្រះសព្ទសាធុកាពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខគ្រប់ប្រការ ថ្វាយសម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សិហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលមាំមួន និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជាជានុរាស្រ្ត ជាកូន ចៅ ចៅទួត របស់ព្រះអង្គ ជារៀងដរាបតទៅ ។

      បន្ទាប់ពីការថ្វាយព្រះពរ អង្គពិធីបាននិមន្តព្រះសង្ឃ០៧អង្គ ចម្រើនព្រះបរិត្ត ថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ