logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តកណ្តាល អញ្ជើញចូលរួមក្នុងពិធីបំពាក់ឋានន្តរសក្ដិជូនមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងមន្ត្រីនគរបាលជាតិនៅតាមបណ្ដាខេត្តមួយចំនួនផ្សេងទៀត
54
12-June-2020
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានយកដ្ឋានបុគ្គលិក នៃក្រសួងមហាផ្ទៃ និងឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល អញ្ជើញជាអធិបតីភាព ក្នុងពិធីបំពាក់ឋានន្តរសក្ដិជូនមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងមន្ត្រីនគរបាលជាតិនៅតាមបណ្ដាខេត្តមួយចំនួនផ្សេងទៀត នៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។

      មានប្រសាសន៍សំណេះសំណាល ឯកឧត្ដម នាយឧត្ដមសេនីយ៍ ប៉ែន វិបុល បានលើកឡើងថា មន្ត្រីនគរបាលជាតិត្រូវទទួលខុសត្រូវលើកតព្វកិច្ចខ្លួនឱ្យបានល្អ ចៀសវាងគិតតែរឿងប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួក ប៉ុន្តែត្រូវអនុវត្តន៍ឱ្យបានល្អបំផុតនូវគោលនយោបាយទាំង៩ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា សាកសមជាអ្នកបំរើជាតិ បំរើប្រជាពលរដ្ឋដោយស្មោះត្រង់ជាទីបំផុត។

      ឯកឧត្ដម នាយឧត្តមសេនីយ៍ ប៉ែន វិបុល បានថ្លែងបន្តថា ចំពោះបញ្ហាដោះស្រាយនៅតាមមូលដ្ឋាន ឬការងារផ្សេងៗទៀត មន្ត្រីនគរបាលថ្នាក់ក្រោម ត្រូវដោះស្រាយឱ្យបានល្អ, បន្ទាន់ និងឱ្យមានប្រសិទ្ធភាព ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញពីសមត្ថភាពខ្លួនឱ្យបានខ្លាំងក្លា ចៀសវាងរឿងរ៉ាវតិចតួចក៍ដល់ថ្នាក់លើ ខណៈថ្នាក់លើបានដាក់កតព្វកិច្ចឱ្យខាងក្រោមដោះស្រាយហើយ គឺធ្វើឱ្យបានល្អ, បើរឿងណាធំដោះស្រាយមិនចេញ សឹមរុញទៅថ្នាក់លើដោះស្រាយបន្ត ចៀសវាងផ្អាប់រឿងទុក ចៀសវាងបង្កភាពក្ដៅក្រហាយរបស់ពលរដ្ឋ។ 

      ឯកឧត្ដម នាយឧត្ដមសេនីយ៍ បញ្ជាក់ទៀតថា សូមឱ្យនគរបាលទទួលយកគ្រប់ការតិទៀន មិនថាល្អ ឬអាក្រក់យ៉ាងណាក៍ដោយ កុំខឹងគេ ត្រូវទទួលយក, យកមកគិត និងដោះស្រាយ ខណៈអ្នកខ្លះតិទៀនតាមបែបស្ថាបនា ខ្លះតាមបែបវាយបំបាក់, ហើយកុំចង់បានតែការសរសើរ ព្រោះអាចធ្វើឱ្យភ្លេចខ្លួន ខណៈការតិទៀនស្ថាបនា វាបាននាំមកនូវផលប្រយោជន៍ល្អសំរាប់ខ្លួនទៅវិញទេ។ 

      ឯកឧត្ដម នាយឧត្ដមសេនីយ៍ ក៍បានជម្រុញឱ្យគ្រប់អង្គភាពទាំងអស់ ត្រូវអនុវត្តន៍តាមវិធានការណ៍ការពារជំងឺកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល និងជួយអប់រំផ្សព្វផ្សាយទៅតាមមូលដ្ឋានរៀងៗខ្លួនជាប្រចាំ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ 

      ទន្ទឹមនឹងនេះដែរ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ថា ការបំពេញនូវកតព្វកិច្ចខ្លួន សូមធ្វើឱ្យបានល្អ សហការគ្នាល្អ គោរពតួនាទីរបស់ខ្លួននិង សូមកុំតាំងខ្លួនជាតួឯក,  កុំចង់បានគុណស្រ័យពីគេ តែត្រូវដឹងគុណប្រជាពលរដ្ឋ ដែលសរសើរខ្លួន, ពេលណាពលរដ្ឋសរសើរ គឺពិតជាលឺដល់ថ្នាក់លើ នោះថ្នាក់លើគេនឹងតំលើងឋានន្តរសក្ដិឱ្យជាមិនខាន។ 

      ស្ថិតនៅក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា មន្ត្រីនគរបាលជាតិនៅខេត្តកណ្ដាល ដែលទើបឡើងឋានន្តសក្ដិ ត្រូវតែអនុវត្តន៍នូវកតព្វកិច្ច ការងាររបស់ខ្លួនឱ្យបានល្អឥតខ្ចោះ,អនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាឱ្យបានម៉ឺងម៉ាត់ ពិសេសត្រូវតែធ្វើការបង្ក្រាបឱ្យបានជាដាច់ខាតនូវ រាល់ទង្វើអបាយមុខផ្សេងៗ, ល្បែងស៊ីសង, ក្មេងពាល គ្រឿងញៀន, ចរាចរណ៍ ជាដើម។ 

      គួរជម្រាបជូនថា ការបំពាក់ឋានន្តសក្ដិជូនមន្ត្រីនគរបាលជាតិនៅថ្ងៃនេះគឺមានទាំងខេត្តកណ្ដាល និងតាមបណ្ដាខេត្តមួយចំនួនផងដែររួមមាន ៖
" ក " ៖ ការបំពាក់ឋានន្តរសក្ដិ
ទី១ ៖ ថ្នាក់ឧត្តមសេនីយ៍ត្រី ចំនួន១៧នាក់៖
+ ខេត្តកណ្ដាល មានចំនួន ៤នាក់
+ ខេត្តកែប មានចំនួន ១នាក់ 
+ ខេត្តក្រចេះមានចំនួន ៣នាក់
+ ខេត្តកំពង់ស្ពឺ មានចំនួន ២នាក់
+ ខេត្តព្រះវិហារ មានចំនួន ៣នាក់
+ ខេត្តតាកែវ មានចំនួន ១នាក់ 
+ ខេត្តព្រៃវែង មានចំនួន ២នាក់
+ ខេត្តកោះកុង មានចំនួន ១នាក់

ទី២ ៖ ថ្នាក់វរសេនីយ៍ឯកមានចំនួន ៣៣នាក់ ៖
+ ខេត្តកណ្ដាល មានចំនួន ១០នាក់
+ ខេត្តកំពង់ស្ពឺ មានចំនួន ២នាក់ 
+ ខេត្តតាកែវ មានចំនួន ២នាក់
+ ខេត្តកោះកុង មានចំនួន ១នាក់
+ ខេត្តព្រៃវែង មានចំនួន ៥នាក់ 
+ ខេត្តកែប មានចំនួន ១០នាក់

ទី៣ ៖ ថ្នាក់វរសេនីយទោ មានចំនួន ៧១នាក់ 
ទី៤ ៖ ថ្នាក់វរសេនីយ៍ត្រី មានចំនួន ១៣៤នាក់
ទី៥ ៖ ថ្នាក់អនុសេនីយ៍ឯក មានចំនួន៣នាក់ 

" ខ " តែងតាំងមុខតំណែងថ្នាក់ 
+ ស្នងការរងមានចំនួន ៦នាក់ 
+ នាយការិយាល័យ មានចំនួន ២នាក់ + នាយរងការការិយាល័យមានចំនួន ២២នាក់ 
+ អធិការរងមានចំនួន ៣០នាក់ 
+ថ្នាក់មេបញ្ជាការរងវរៈសេនាតូចនគរបាលការពារព្រុំដែនគោកលេខ៦០៥ មានចំនួន២នាក់៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ