អាជ្ញាធរក្រុងតាខ្មៅ បិទប្រកាសឯកសារវិនិច្ឆ័យក្បាលដី សំរាប់ពលរដ្ឋត្រូវពិនិត្យ និងផ្ទៀងផ្ទាត់ឲ្យបានត្រឹមត្រូវ
May 22, 2020 អ្នកទស្សនា :

      ឯកសារនៃការវិនិច្ឆ័យក្បាលដីចំនួន ចំនួន ០២ គឺភូមិតាខ្មៅ និងភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលក្បាលដីសរុបចំនួន ១៤,៥២៣ ក្បាលដី ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបានបិទផ្សាយជាសាធារណៈ សម្រាប់ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី ត្រូវពិនិត្យ និងផ្ទៀងផ្ទាត់អោយបានត្រឹមត្រូវនៅថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ២០២០នេះ។

      លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល បានលើកថា ការបិទផ្សាយឯកសារនៃការវិនិច្ឆ័យក្បាលដីនេះ គឺដើម្បីទុកជូនប្រជាពលរដ្ឋជាម្ចាស់ដី បានអញ្ជើញមកពិនិត្យផ្ទៀងផ្ទាត់ រាល់ទិន្នន័យឲ្យបានត្រឹមត្រូវ។ 

      លោកបានបន្តថា ធ្វើនេះមានគោលបំណង ក្នុងការធានាទិន្នន័យឲ្យមានលក្ខណៈស្របច្បាប់ជូនដល់ប្រជាពលរដ្ឋ ក្នុងករណីទិន្នន័យ ពុំទាន់ត្រឹមត្រូវលំអៀងជាន់ព្រំដី សូមប្រជាពលរដ្ឋធ្វើការតវ៉ាដោយក្រុមការងាររបស់គម្រោងចាំសម្របសម្រួលដោះស្រាយជូនចាប់ពីថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៥ ខែ មិថុនា ឆ្នាំ២០២០ ដែលមានរយៈពេល១៥ថ្ងៃ។

      លោក នូ សុវណ្ណរ៉ា អភិបាលក្រុងតាខ្មៅ បានជំរាបជូនប្រជាពលរដ្ឋជាម្ចាស់ដីទាំងអស់ថា ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនៅពេលនេះ ឆ្លុះបញ្ចាំងឲ្យឃើញ ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា រហូតដល់ការចេញប័ណ្ណកម្មសិទ្ធដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹងយុត្តិធម៌ និងស្ថេរភាពសង្គម។

      លោកបន្តថា ការបិទផ្សាយនាពេលនេះគឺពិតជាបានរួមចំណែកជំរុញ និងលើកទឹកចិត្តអោយបងប្អូន ប្រជាពលរដ្ឋខិតខំបង្កើនផលិតភាព ក៏ដូចជាការវិនិយោគ ក្នុងវិស័យកសិកម្មអោយ កាន់តែកើនឡើងថែមទៀត។ នេះសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់នូវនយោបាយ (ឈ្នះឈ្នះ) របស់រាជរដ្ឋាភិបាល លើវិស័យដីធ្លីក្នុងការផ្តល់សម្បទានដីសេដ្ឋកិច្ចដល់ក្រុមហ៊ុន វិនិយោគសំដៅជំរុញ អោយផ្នែកឯកជន បានរួមចំណែកអភិវឌ្ឍមូលដ្ឋានកាន់តែមានប្រសិទ្ធភាព និងផ្តល់ផលប្រយោជន៏ដល់ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់វិនិយោគនោះយ៉ាងពិតប្រាកដ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ