អង្ករ ៦តោន ត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ១៥០គ្រួសារ ទទួលរងគ្រោះដោយគ្រោះធម្មជាតិ នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ
February 09, 2018 អ្នកទស្សនា :

ប្រជាពលរដ្ឋចំនួន ១៥០គ្រួសារ នៅឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ចុះចែកអង្ករ ចំនួន ៦តោន ដែលជាអំណោយរបស់ប្រទេសកូរ៉េ នៃគម្រោងស្បៀងបម្រុងសង្គ្រោះបន្ទាន់អាស៊ានបូក៣ ជាកម្មវិធីមួយដែលបង្កើតឡើងដែលមានការចូលរួមពីប្រទេសជាសមាជិកអាស៊ានទាំង១០ បូកនិងប្រទេសចំនួន បីទៀតគឺ ១. ប្រទេសចិន, ២. ប្រទេសកូរ៉េ និង ៣. ប្រទេសជប៉ុន តាមរយៈមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ។ បន្ទាប់ពីលោក អ៊ុត វណ្ណារ៉ា អភិបាលស្រុកប្រាសាទសំបូរ បានឡើងអានរបាយការណ៍ជូនគណៈអធិបតី និងគណៈប្រតិភូ រួចមក, លោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានឲ្យដឹងថា អង្កសរុបទាំងអស់ ៣២ តោន សម្រាប់ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះ ទាំង ៧ស្រុក ក្នុងខេត្តកំពង់ធំ ក្នុងនោះអង្ករចំនួន០៦តោន ត្រូវបានចែកជូនបងប្អូនប្រជាពលរដ្ឋនៅស្រុកប្រាសាទសំបូរនេះ ដើម្បីជួយកាត់បន្ថយនូវការលំបាកចំពោះបងប្អូនដែលរងគ្រោះដោយសារគ្រោះធម្មជាតិនាពេលកន្លងទៅនាឆ្នាំ២០១៧ថ្មីៗនេះ។ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍លើកឡើងថា បើទោះបីជាការចែកជូនអំណោយនេះមានភាពយឺតយ៉ាវបន្តិចក៏ពិតមែន តែបានបង្ហាញនូវការយកចិត្តទុកដាក់របស់ប្រទេសដែលជាសមាជិកអាស៊ានទាំង១០ រួមជាមួយប្រទេសទាំងបី នៃគម្រោងស្បៀងបម្រុងសង្គ្រោះបន្ទាន់អាស៊ានបូក៣ ជាពិសេសប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចលោកតែងតែនៅជាប់ជាមួយសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយមិនឲ្យបងប្អូនណាម្នាក់ស្លាប់ដោយសារគ្មានបាយហូបនោះទេ។ ឯកឧត្តមបន្តទៀតថា ថ្វីត្បិតនេះជាអំណោយបន្តិបន្តួច ប៉ុន្តែវាអាចជួយដោះទុក្ខលំបាកបានមួយកម្រិតដែរ ដូច្នេះសូមបងប្អូនខិតខំធ្វើស្រែចំការ ស្រូវប្រាំង ស្រូវឡើងទឹក ស្រូវវស្សា បន្ថែមទៀត ។ ម្យ៉ាងវិញទៀត ចំពោះបងប្អូនដែលមានបំណងចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស គឺត្រូវមានលិខិតធ្វើដំណើរ និងបណ្ណពលករកម្ពុជាធ្វើការនៅបរទេស ព្រោះវាមានសារសំខាន់ណាស់ អាចឲ្យពលករកម្ពុជាធ្វើការដោយស្របច្បាប់ ធ្វើការងារមិនមានការភ័យខ្លាច និងអាចរកប្រាក់ចំណូលបានច្រើនទៀតផង សម្រាប់ផ្គត់ផ្គង់គ្រួសារ។ ក្នុងនោះឯកឧត្តមបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ខិតខំបម្រើសេវាធារណៈជូនប្រជាពលរដ្ឋ ដូចជាការធ្វើសំបុត្របញ្ជាក់កំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណៈភាព ត្រូវចុះធ្វើដល់ខ្នងផ្ទះប្រជាពលរដ្ឋបន្តទៀត៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ