logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ បានអញ្ជើញ​ចូលរួម​ក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងទាំងបី​ នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង
69
09-February-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ថ្ងៃសុក្រ​ ៩រោច​ ខែមាឃ​ ឆ្នាំរកា​ នព្វស័ក​ ព​.ស​២៥៦១​ ត្រូវនឹងថ្ងៃទី៩​ ខែកុម្ភៈ​ ឆ្នាំ២០១៨​ ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ អ្នកតំណាង​រាស្រ្តមណ្ឌលកំពង់ស្ពឺ​ ឯកឧត្តម​ ស​ សុខា​ អ្នកតំណាង​រាស្រ្តមណ្ឌល​ព្រៃវែង​ និង​ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ បានអញ្ជើញ​ជាអធិបតី​ក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងទាំងបី​ នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។​ ក្នុងឱកាស​នេះដែរ​ ឯកឧត្តម​ អភិបាលខេត្ត​ សូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ​ ចំពោះការអនុវត្ត​ តួនាទីភារកិច្ច​ របស់កងកម្លាំងទាំងបី​ ដែលបានបំពេញការងារនាពេលកន្លងមក​ ប្រកបដោយកម្លាំងកាយ​ កម្លាំង​ចិត្ត​ ប្រាជ្ញា​ ស្មារតី​ ក្នុងតួនាទី​ ភារកិច្ច​ ជាសមត្ថកិច្ច​ ថែរក្សាបាននូវសន្តិសុខ​ សុវត្ថិភាព​ ជូនប្រជាពលរដ្ឋ​ និងរដ្ឋបាលខេត្ត​បានយ៉ាងល្អ​ ស្របតាមគោលនយោបាយដឹកនាំត្រឹមត្រូវ​ របស់រាជរដ្ឋាភិបាល​ និងឆ្លើយតបបាន​ សំណូមពរនានា​ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។​ ជាថ្មីម្តងទៀត​ ឯកឧត្តម​ អភិបាលខេត្ត​ សូមថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ ចំពោះវត្តមានដ៏ថ្លៃថ្លារបស់​ ឯក​ឧត្តម​ ទាំងពីរ​ ដែលបានឆ្លៀតយកពេលវេលាដ៏មមាញឹក​ និងមានតម្លៃ​ ដែលបានអញ្ជើញ​ជាអធិបតី​ក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងទាំងបី​នាឧកាសនេះ និងសូមគោរពជូនពរ​ ឯក​ឧត្តម​ គណអធិបតី​ សូមមានសុខភាពបរិបូរណ៍​ ប្រាជ្ញាឈ្លៀសវៃ​ និងជ័យជំនះ​គ្រប់ភារកិច្ច។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តព្រៃវែង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ