logo
Header Logo
ព័ត៌មានលម្អិត
thumbnail
កិច្ចប្រជុំពិភាក្សាការងារ​រៀបចំផែនការផ្សព្វផ្សាយសម្រាប់ឆ្នាំ២០១៨ របស់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងអប់រំ​ យុវជន​ និងកីឡា
48
09-February-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

រាជធានីភ្នំពេញ​ ថ្ងៃទី៩​ ខែកុម្ភះ​ ឆ្នាំ២០១៨​ ថ្នាក់ដឹកនាំនៃក្រសួងអប់រំ​ យុវជន​ និងកីឡា​ និងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ជាក្រុមការងារផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនក្នុងវិស័យអប់រំ​ បានជួបប្រជុំពិភាក្សាការងារ​រៀបផែនការផ្សព្វផ្សាយសម្រាប់ឆ្នាំ២០១៨​ ។ លោកជំទាវសឿ​ សុជាតា​ អនុរដ្ឋលេខាធិការក្រសួងអប់រំ​ យុវជន​ និងកីឡា​ បានមានប្រសាសន៍​ថា ការងារផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនដែលត្រូវអនុវត្តបន្តនោះគឺយើងត្រូវធ្វើទៅលើក្រុមគោលដៅជាគ្រូបង្រៀន​កុមារ​ សិស្សមធ្យមសិក្សា​ និងឧត្តមសិក្សា​ យុវជន​ សិស្សបោះបង់សាលា​ ដោយគ្រោងផលិតជាចម្រៀង​ សៀវភៅរឿងខ្លី​ ប្រលងប្រណាំងគំនូរ​ កំណាព្យសម្រាប់កុមារ​ និងយុវជន​ ។ ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ថោង​ សុគន្ធា​ អគ្គលេខាធិការរង​ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងសាទរពីគំនិតផ្តួចផ្តើមដែលបានលើកឡើងដោយតំណាងក្រសួងអប់រំ​ យុវជន​ និងកីឡា​ ដោយឯកឧត្តម​ បញ្ជាក់ថាចំគោលដៅ​ និងចំពេលវេលា​ ​សម្រាប់បង្ការ​ទប់ស្កាត់កុមារ​ និងយុវជនកុំឲ្យពាក់ព័ន្ធបញ្ហាគ្រឿងញៀន។

ប្រភពព័ត៌មាន: អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ