logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្ដម ម៉ែន វិបុល បានអនុញ្ញាតឲ្យក្រុមសិល្បៈរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ចូលជួបសំណេះសំណាល និងសម្ដែងការគួរសម
72
08-February-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃព្រហស្បតិ៍ ០៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅការិយាល័យឯកឧត្ដមអភិបាលខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យក្រុមសិល្បៈរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដឹកនាំដោយលោក ឡឹក វិរៈ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យស្វាយរៀង ចូលជួបសំណេះសំណាល និងសម្ដែងការគួរសម មុននឹងក្រុមសិល្បៈត្រូវទៅចូលរួមសម្ដែងតំណាងឲ្យខេត្តស្វាយរៀង នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីជូនពរអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិវៀតណាម ឆ្នាំច សំរឹទ្ធិស័ក គ.ស២០១៨ នៅខេត្តឡុងអាន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខ ។

នៅក្នុងឱកាសនេះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះក្រុមសិល្បៈរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដែលនាពេលកន្លងមកជានិច្ចកាលបានចូលរួមសម្ដែងតំណាងឲ្យខេត្តបានល្អប្រសើរ និងតែងតែទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំទាំងជាតិ និងអន្តរជាតិ ។ ទន្ទឹមនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ក្រុមសិល្បៈឲ្យបន្តខិតខំធ្វើការសម្ដែងឲ្យបានកាន់តែល្អប្រសើរថែមទៀត ជាពិសេសខិតខំបង្ហាញពីវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ជាតិឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ព្រោះនេះជាការសម្ដែងតំណាងឲ្យខេត្តនៅចំពោះមុខគណៈប្រតិភូអន្តរជាតិ ។

ជាមួយនេះ ដើម្បីជាការលើកទឹកចិត្តដល់សិល្បៈករ សិល្បៈការិនីក្នុងការចេញដំណើរទៅសម្ដែងនៅខេត្តឡុងអាន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្ដមអភិបាលខេត្ត ក៏បានឧបត្ថម្ភក្នុង ១នាក់ ទទួលបានថវិកា ៥០ដុល្លារ ផងដែរ ៕

 

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ