logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧​ និងលើកទិសដៅការងារ សម្រាប់អនុវត្តឆ្នាំ២០១៨​ របស់រដ្ឋបាលខេត្ត​កណ្តាល
83
06-February-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នារសៀលថ្ងៃអង្គារ​ ៥រោច​ ខែមាឃ ឆ្នាំរកា​ នព្វស័ក​ ព.ស​ ២៥៦១​ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០១៨​ រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧​ និងលើកទិសដៅការងារ សម្រាប់អនុវត្តឆ្នាំ២០១៨​ របស់រដ្ឋបាលខេត្ត​ ក្រោមអធិបតីភាព​ឯកឧត្តម​ នួន​ ផា​ ប្រធាន​ក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណ:អភិបាលខេត្ត។ សមាសភាពអញ្ជើញចូលរួម​ មាន៖​ សមាជិកក្រុមប្រឹក្សាខេត្ត,​ អភិបាលរងខេត្ត,​ ប្រធាន​ អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត,​កងកម្លាំងទាំងបីខេត្ត​ ក្រុង​ ស្រុក, ប្រធាន​ក្រុមប្រឹក្សា​ អភិបាល​ អភិបាលរងក្រុង​ ស្រុក,​ មេឃុំ​ ចៅសង្កាត់,​ ស្មៀនឃុំ​សង្កាត់​, នាយប៉ុស្ត៍នគរបាលឃុំសង្កាត់​, តំណាងអង្គការ UNICEF , អង្កការ GIZ-DAR អង្គរសង្គមស៊ីវិល​ ស្ថាប័នមីក្រូហិរញ្ញវត្ថុ​ និងមន្រ្តីរាជការសរុប​ ចំនួ​ន​ ៦៧១​ នាក់។ គោលបំណងសំខាន់នៃអង្គសន្និបាត​ ៖​

+ផ្សព្វផ្សាយពី របាយការណ៍លទ្ធផលការងារសម្រេចបាននាឆ្នាំ២០១៧ និង ទិសដៅការងារសំខាន់ៗសម្រាប់ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តកណ្តាល

+វែងយល់ពីចំណុច វិជ្ជមាន អវិជ្ជមាន និងអនុសាសន៍លើកិច្ចការផ្តល់សេវាសាធារណៈ និង កិច្ចអភិវឌ្ឍន៍មូលដ្ឋាន របស់រដ្ឋបាលខេត្តកណ្តាល

+ផ្លាស់ប្តូរមេរៀនបទពិសោធន៍ និង រៀនសូត្រពីគ្នាទៅវិញទៅមក +ប្រមូលធាតុចូលសម្រាប់រៀបចំបទអន្តរាគមន៍របស់រដ្ឋបាលខេត្ត ក្នុងអង្គសន្និបាតប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ។

*សូមបញ្ជាក់ថា សន្និបាតរបស់រដ្ឋបាលខេត្តកណ្តាល ត្រូវបានបើកនៅរសៀលថ្ងៃទី០៥ ខែកុម្ភៈ ហើយគ្រោងនឹងរៀបចំពិធីបិទនៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកណ្តាល (ថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ