logo
Header Logo
ព័ត៌មានលម្អិត
thumbnail
សម្តេចក្រឡាហោម​ ស​ ខេង​ បានអញ្ជើញជាអធិបតី​ដ៏ខ្ពង់ខ្ពស់​ ក្នុងពិធី​បុណ្យបញ្ចុះខ័ណ្ឌសីមា​ព្រះវិហារ​ និងឆ្លងសមិទ្ឋផលនានា​ ក្នុងវត្តសាវាំង​ ឃុំស្វាយជ្រុំ​ ស្រុកមេសាង ខេត្តព្រៃវែង
64
03-February-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ថ្ងៃសៅរ៍​ ៣រោច​ ខែមាឃ​ ឆ្នាំរកា​ នព្វស័ក​ ព.ស​២៥៦១​ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ​ ឆ្នាំ២០១៨ ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ និងឯកឧត្តម​ ប្រធាន​​​ក្រុមប្រឹក្សាខេត្ត​ មន្ត្រីរាជការ​ កងកម្លាំង​ប្រដាប់អាវុធ​ ព្រមទាំងព្រះសង្ឃ​ លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ និងប្រជាពលរដ្ឋ​ ក្នុងខេត្តព្រៃវែង​ ជាពិសេស​ប្រជាពលរដ្ឋ​ក្នុងស្រុក​មេសា សូមសំដែងនូវ​គារវៈ​កិច្ច​គោរព​យ៉ាងជ្រាលជ្រៅ​បំផុត​ ចំពោះ​វត្តមានដ៏ថ្លៃថ្លា​របស់សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្រ្តី​ ក្រសួងមហាផ្ទៃ​ ដែលបាន​ឆ្លៀតឱកាស​ដ៏មមាញឹក​ និងមានតម្លៃ​បំផុតអញ្ជើញជាអធិបតី​ភាពដ៏ខ្ពង់ខ្ពស់​ ក្នុងពិធី​បុណ្យបញ្ចុះខ័ណ្ឌសីមា​ព្រះវិហារ​ និងឆ្លងសមិទ្ឋផលនានា​ វត្តសាវាំង​ ឃុំស្វាយជ្រុំ​ ស្រុកមេសាង ខេត្តព្រៃវែង។​ ជាថ្មីម្តងទៀត​ ឯកឧត្តម​ អភិបាលខេត្ត​ និងប្រជាពលរដ្ឋ​ ទូទាំងខេត្តព្រៃវែង​ សូមគោរពជូនពរ​ សម្តេចក្រឡាហោម​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​ និងលោកជំទាវ​ ព្រមទាំងសហការី​ សូមមានសុខភាពល្អ​ បរិបូរណ៍​ប្រាជ្ញា​ឈ្លៀសវៃ​ និងជ័យជំនះ​គ្រប់ភារកិច្ច​ ដើម្បី​ដឹកនាំ​ និងអភិវឌ្ឍន៌​ ជាតិមាតុភូមិ​ អោយមានភាពរុងរឿង​ និងរីកចម្រើន​ ថែមទៀត។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តបាត់ដំបង (ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ