logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្ដម ម៉ែន វិបុល បានចូលរួមជាមួយឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញទស្សនាប្រភេទរថយន្តដែលផលិតដោយក្រុមហ៊ុន DAEHAN AUTO (CAMBODIA) CO.,LTD ដែលបានដាក់តាំងបង្ហាញនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
63
03-February-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃសៅរ៍ ០៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានចូលរួមជាមួយឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម អញ្ជើញទស្សនាប្រភេទរថយន្តដែលផលិតដោយក្រុមហ៊ុន DAEHAN AUTO (CAMBODIA) CO.,LTD ដែលបានដាក់តាំងបង្ហាញនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។ បន្ទាប់ពីទស្សនាប្រភេទរថយន្តរួច តបតាមការអញ្ជើញរបស់ KOLAO GROUP គណៈប្រតិភួដែលដឹកនាំដោយឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ដោយមានការចូលរួមពីឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ឯកឧត្ដម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្ដមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួន នឹងធ្វើដំណើរតាមរយៈយន្តហោះពិសេស អញ្ជើញទៅធ្វើទស្សនកិច្ចទីតាំងរោងចក្រ និងខ្សែសង្វាក់ផលិតកម្មដំឡើងរថយន្តធំរបស់ក្រុមហ៊ុន ដែលមានមូលដ្ឋាននៅទីក្រុងវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។ សូមបញ្ជាក់ថា ក្រុមហ៊ុនដំឡើងរថយន្តខ្នាតធំមួយដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសអ៊ិនធើវៀ អូតូម៉ូបាល អ៊ិនដាសស្ទ្រី ខមផ្លេកស៍ ក្នុងភូមិព្រៃផ្ដៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង នឹងបើកឲ្យដំណើរការនៅពេលឆាប់ខាងមុខនេះ ដោយមានលទ្ធភាពដំឡើងរថយន្តបានប្រមាណ ២០.០០០គ្រឿង ក្នុងមួយឆ្នាំ និងផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋនៅខេត្តស្វាយរៀងប្រមាណ ១០.០០០កន្លែងបន្ថែមទៀត ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង (ថ្ងៃទី ០៣ ខែកុម្ភះ ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ