logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ពិធីប្រកាសចូលកាន់មុខតំណែង នាយករដ្ឋបាលសាលាខេត្តរតនគិរី
48
03-February-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នារសៀលថ្ងៃសុក្រ ០២ រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០១៨ រដ្ឋបាលខេត្តរតនគិរី បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង នាយករដ្ឋបាលសាលាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ណាប់​ ប៊ុនហេង សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី ដែលពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តរតនគិរី​ ។ លោក​ នាង​ សំអាត​ ត្រូវបានតែងតាំងជានាយករដ្ឋបាលសាលាខេត្ត​ ជំនួសលោក​ សេក​ ហៃ​ ដែលត្រូវបានតែងតាំងជាអភិបាលស្រុកកូនមុំ​ ។ ឯកឧត្តម​ ថង​ សាវុន​ អភិបាលខេត្តរតនគិរី​ មានប្រសាសន៍ណែនាំដល់នាយករដ្ឋបាលដែលទើបតែតែងតាំងថ្មី​ ក៏ដូចជាមន្ត្រីរាជការត្រូវយកចិត្តទុកដាក់លើកកម្ពស់របៀបរបបការងារ​ និងការបែងចែកភារកិច្ចដែលបានកំណត់​ដោយច្បាប់ ព្រមទាំងខិតខំពង្រឹងសាមគ្គីភាព​ ឯកភាពផ្ទៃក្នុងឲ្យបានល្អ​ ។ ព្រមជាមួយគ្នានេះក្នុងនាមជាមន្ត្រីរាជការត្រូវមានស្មារតីគិតគូរពីផលប្រយោជន៍ជាតិ​ និងប្រជាជនជាធំ​ តាមរយៈការចូលរួមលើកកម្ពស់ការផ្តល់សេវាសាធារណៈ​ ទាំងសេវាសំណូមពរ​ និងសេវាតម្រូវការឲ្យបានល្អប្រសើរ​ និងមានប្រសិទ្ធភាព​ ជាងនេះទៀតសោតមន្ត្រីរាជការត្រូវពង្រឹងសមត្ថភាព​ ចំណេះដឹង​ និងស្វ័យសិក្សាលើច្បាប់​ បទដ្ឋានគតិយុត្ត​ បទពិសោធន៍ជំនាញនានាស្របទៅតាមបរិបទ​ និងនិន្នាការសកលភាវូបនីយកម្ម​ ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តរតនគិរី (ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ