logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ដឹកនាំមន្ត្រីរាជការចូលរួមប្រារព្ធពិធីមាឃបូជា
100
01-February-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ព្រឹកថ្ងៃពុធ ១៥កើត ខែមាឃ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានដឹកនាំមន្ត្រីរាជការនៅក្នុងខេត្តចូលរួមពិធីមាឃបូជាក្នុងវត្តទួលសំបូរ ស្ថិតក្នុងឃុំអង្គរបូរី ស្រុកអង្គបូរី ខេត្តតាកែវ។ ក្នុងឱកាសនោះឯកឧត្តមបានសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដោយបានលើកឡើងពីពិធីបុណ្យមាឃបូជាដែលជាពិធីបុណ្យពុទ្ធសាសនាដ៏ធំមួយរបស់ព្រះរាជាណាចក្រកម្ពុជា និងបានជម្រាបជូនប្រជាពលរដ្ឋពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការកសាងអភិវឌ្ឍន៍ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដែលបានកសាងប្រទេសតាំងពីដៃទទេរហូតបានរីកចម្រើនដល់សព្វថ្ងៃ ហើយនឹងបន្តខិតខំកសាងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីកាន់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ បង្កើនចំណូប្រជាពលរដ្ឋស្របតាមគោលដៅក្នុងការនាំប្រទេសកម្ពុជាឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ 

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តតាកែវ (ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ