logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះការបាត់បង់អាយុជីវិត របស់មន្ត្រីឧទ្យានុរក្សបរិស្ថាន ក្នុងពេលបំពេញបេសកម្ម
84
31-January-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃពុធ​ ១៥កើត ខែមាឃ​ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះការបាត់បង់អាយុជីវិត របស់មន្រ្តីឧទ្យានុរក្សបរិស្ថាន ក្នុងពេលបំពេញបេសកម្ម នៅចំណុចអូរហ៊ុច ក្បែរព្រំដែនកម្ពុជា វៀតណាម និងបាននាំយកអង្គរ ១០០គីឡូក្រាម និងថវិកា១លានរៀល ផ្តល់ជូនក្រុមគ្រួសារ​សពលោក តើន សុខណៃ​ នៅគេហដ្ឋានផ្ទាល់ ស្ថិតនៅភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ក្នុងនោះដែរ ឯកឧត្តម អភិបាលខេត្ត បានផ្តល់ជូនថវិកាដល់គ្រួសារសពចំនួន២នាក់បន្ថែមទៀត ទី១ គ្រួសារសពលោក ធុល ខ្នា បុគ្គលិករបស់អង្គការក្រៅរដ្ឋាភិបាល និងគ្រួសារសព លោក សេក វឌ្ឍនា មន្រ្តីអាវុធហត្ថ ដោយក្នុងមួយគ្រួសារទទួលបានថវិកា១លានរៀលផងដែរ។ សូមបញ្ជាក់ថា មនុស្សចំនួន៣នាក់បានស្លាប់បាត់បង់ជីវិត ក្នុងករណីផ្ទុះអាវុធជាច្រើនគ្រាប់នៅតំបន់អូរហ៊ុច ក្បែរព្រំដែនកម្ពុជា វៀតណាម ស្ថិតនៅព្រៃការពារកែវសីមា អូររាំង ខេត្តមណ្ឌលគិរី នៅវេលាម៉ោង៤:៣៥នាទី រសៀលថ្ងៃទី៣០ ខែមករានេះហើយរហូតមកដល់ពេលព្រឹកថ្ងៃទី៣១ ខែមករានេះ អាជ្ញាធរខេត្ត និងសមត្ថកិច្ចជំនាញ​ កុំពុងតែធ្វើការស្រាវជ្រាវ ដើម្បីឈានទៅចាប់ជនដៃដល់មកផ្តល់ទោសទៅតាមច្បាប់។

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ