logo
Header Logo
ព័ត៌មានលម្អិត
thumbnail
កិច្ចប្រជុំផ្តល់យោបល់លើគម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិលឆ្នាំ២០១៨-២០២០​ របស់រដ្ឋបាលខេត្តកណ្តាល
39
30-January-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃអង្គារ១៤ កើត​ ខែមាឃ​ ឆ្នាំរកា​ ព.ស​ ២៥៦១​ ត្រូវនឹងថ្ងៃទី៣០​ ខែមករា​ ឆ្នាំ២០១៨​ នៅសាលាខេត្តកណ្តាលមានរៀបចំកិច្ចប្រជុំផ្តល់យោបល់លើគម្រោងកម្មវិីធីវិនិយោគបីឆ្នាំរំកិលឆ្នាំ២០១៨-២០២០​ ក្រោម អធិបតីភាពឯ.ឧ​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្ត​។ សមាសភាពអញ្ជើញចូលរួម​ មាន៖​ សមាជិកក្រុមប្រឹក្សាខេត្ត,​ អភិបាលរងខេត្ត,​ ប្រធាន​ អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត,​ អភិបាល​ អភិបាលរងក្រុង​ ស្រុក,​ ទីប្រឹក្សាខេត្ត​,​ ក្រុមការងារកសាងផែនការខេត្ត និងមន្ត្រីពាក់ព័ន្ធសរុបចំនួន១១៣​ នាក់។ *គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពិនិត្យ​ និងផ្តល់យោបល់លើសចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត​ មុននឹងដាក់ជូនក្រុមប្រឹក្សាអនុម័ត។ *គួរបញ្ជាក់ដែរថា​ គម្រោងសកម្មភាពនៃកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តមានគម្រោងសរុបចំនួន៥៧៣​ គម្រោង​ ទឹកប្រាក់២​ ៣២៦​ ១៦១​ លានរៀលស្មើនឹង​ ៥៨១​ ៥៤០​ ២៥០​ ដុល្លារ​ ក្នុងនោះមាន៖​ +​ គម្រោងកំពុងដំណើរការមានចំនួន០២​ គម្រោងដែលមានទឹកប្រាក់​ ៨​ ៤៥៤​ លានរៀល +​ គម្រោងដែលមានការសន្យាគាំទ្រមានចំនួន​ ២៨៤​ គម្រោង​ មានទឹកប្រាក់​ ១៥៣​ ៥៦៨​ លានរៀល​ ក្នុងនោះផ្នែកសេដ្ឋកិច្ច​ ១០៣​ គម្រោង​ ផ្នែកសង្គមកិច្ច១០២​ ផ្នែកធនធានធម្មជាតិ​ ២៥​ គម្រោង​ និងរដ្ឋបាលសន្តិសុខ​ ៥៤​ គម្រោង។ +​ គម្រោងដែលពុំទាន់មានការសន្យាគាំទ្រមានចំនួន​ ២៨៧​ គម្រោង​ ដែលត្រូវការថវិកាប្រមាណ​ ២​ ១៧៤​ ១៣៩​ លានរៀល​ ក្នុងនោះផ្នែកសេដ្ឋកិច្ច២០៣​ គម្រោង,​ ផ្នែកសង្គមកិច្ច៤២​ គម្រោង,​ ផ្នែកធនធានធម្មជាតិ២១​ គម្រោង​ និងផ្នែករដ្ឋបាលសន្តិសុខ២១​ គម្រោង។ *ក្នុងឱកាសនោះដែរ​ ឯ.ឧ​ អភិបាលខេត្ត​ បានស្នើដល់មន្ទីរ​ អង្គភាព​ បន្តកៀរគរថវិកាពីប្រភពនានា​ ដើម្បីជួយគាំទ្រគម្រោងនានារបស់រដ្ឋបាលខេត្ត​ ក្រុង​ ស្រុក​ និងឃុំ​ សង្កាត់​ ដែលបានស្នើឡើងក្នុងគោលដៅអភិវឌ្ឍន៍អោយកាន់តែមានភាពរីកចម្រើនមួយកម្រិតថែមទៀត៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកណ្តាល (ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ