ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវឈឹម ស្រីមុំនៅរសៀលថៃ្ងទី២៨ ខែមករា ឆ្នាំ២០១៨ រួមដំណើរដោយឯកឧត្តម សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធានអង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដីព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បាននាំយកបច្ច័យចូករួមបុណ្យផ្កាសាមគ្គី ដើម្បីកសាងឧប្បដ្ឋានសាលាក្នុងវត្តខ្សាមស្ថិតក្នុងសង្កាត់ខ្សាមក្រុងកំពង់ឆ្នាំង។ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង នៅក្នុងឱកាសនេះ ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចប្រធានព្រឹទ្ធ សភា សម្តេចប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ នៅទូទាំងប្រទេស។ ឯកឧត្តមឈួរ ច័ន្ទឌឿនក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលបានចូលរួមដែលបានចូលរួមធ្វើយ៉ាងណាណែនាំកូនចៅសូមអោយជៀសអោយឆ្ងាយពីគ្រឿងញៀននិងអំពើអប្បាយមុខផ្សេងៗដែលខុសច្បាប់ហើយសង្គមស្អប់ខ្ពើម និងសូមអោយចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា អនុវត្តអោយបានតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺថៃ្ងនេះថៃ្ងស្អែកសុំកុំអោយមានគ្រោះថ្នាក់ដោយចរាចរណ៍ ។ បច្ច័យរបស់ឯកឧត្តឈួរ ច័ន្ទឌឿន និង លោកជំទាវព្រមទាំងមន្រ្តីរាជការអង្គភាពជុំវិញខេត្តចូលរួមបុណ្យផ្កាសាមគ្គីមានចំនួន១១.៧០០.០០០រៀល ពុទ្ធបរស័ទចំណុះជេីងវត្តសរុបចំនួន៥.៦០០.០០០រៀលនិង២១៨ដុល្លាដើម្បីកសាងឧប្បដ្ឋានសាលា លើកស្ទួយវិស័យព្រះពុទ្ធសាសនារបស់ជាតិ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ឆ្នាំង (ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨)