logo
Header Logo
ព័ត៌មានលម្អិត
thumbnail
កិច្ចប្រជុំសាមញ្ញលើកទី៤៤ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង
55
30-January-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្តស្វាយរៀង មានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤៤ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ក្រោមអធិបភាពឯកឧត្ដមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម ហ៊ួ វតនៈ ឯកឧត្ដម តូច ប៉ូលីវ៉ា ឯកឧត្ដម ប្រាក់ សុវណ្ណ ឯកឧត្ដម ហែម ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង ឯកឧត្ដម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាល លោកប្រធានមន្ទីរផែនការខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យសាលាខេត្ត ៕ របៀបវារៈនៃកិច្ចប្រជុំនេះ រួមមាន ៖ ១.អនុម័តលើសេចក្ដីព្រាងរបៀបវារៈនៃកិច្ចប្រជុំ

២.ការពិនិត្យអនុម័តលើសេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៣ និងសេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញលើកទី១១

៣.ការអនុម័តរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមករា និងទិសដៅការងារខែកុម្ភៈ ឆ្នាំ២០១៨ និងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងទិសដៅការងារ ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្ត

៤.ស្ដាប់របាយការណ៍ប្រចាំខែមករា និងទិសដៅការងារខែកុម្ភៈ ឆ្នាំ២០១៨ របស់ គកសក ខេត្ត

៥.ការអនុម័តសេចក្ដីព្រាងផែនការសកម្មភាព និងថវិកា ផអ៣ ដំណាក់កាលទី៣ ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្ត

៦.ការអនុម័តសេចក្ដីព្រាងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ២០១៨-២០២០ ខេត្តស្វាយរៀង

៧.សេចក្ដីផ្សេងៗ (កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី៤៥ ប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨)

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយវៀង (ថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ