ពិធីបិទសន្និបាតបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡា ឆ្នាំ២០១៦-២០១៧ និងទិសដៅការងារឆ្នាំ២០១៧-២០១៨ របស់មន្ទីរអប់រំយុវជន និងកីឡាខេត្តក្រចេះ
January 19, 2018 អ្នកទស្សនា :

ខេត្តក្រចេះ នារសៀលថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនឹងថៃ្ងទី១៩ ខែមករា ឆ្នាំ២០១៨នៅសាលមហោស្រពខេត្ត មានប្រារព្ធពិធីបិទសន្និបាតបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡា ឆ្នាំ២០១៦-២០១៧ និងទិសដៅការងាឆ្នាំ២០១៧-២០១៨ របស់មន្ទីរអប់រំយុវជន និងកីឡាខេត្តក្រចេះក្រោមអធិបតីភាពឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្ដ ដោយមានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុក កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្រ្តីការិយាល័យក្រុងស្រុក មេឃុំចៅសង្កាត់ បុគ្គលិកអប់រំ និងតំណាងអង្គការដៃគូយ៉ាងច្រើនកុះករ។ បន្ទាប់មកលោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានរាយការណ៍លទ្ធផលបូកសរុបសន្និបាត និងឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់របស់មន្ទីរអប់រំ។ ឯកឧត្តម ប៉ែន លីណាត បានមានមតិសំណេះសំណាល និងផ្តល់អនុសាសន៍មួយចំនួនដល់សមាជិក​សមាជិកាអង្គសន្និបាតទាំងអស់ ទី១.ត្រូវយកចិត្តទុកដាក់លើការអប់រំ មាតាឫអាណាព្យាបាលដោយផ្សារភ្ជាប់ការអប់រំមាតាបិតាជាមួយកម្មវិធីមត្តេយ្យសិក្សារដ្ឋ និងមត្តេយ្យសហគមន៍អំពីសារៈសំខាន់នៃការអប់រំកុមារតូច ២.ត្រូវបន្ត ធ្វើអធិការកិច្ចតាមសាលារៀនតាមការកំណត់ ដើម្បីពង្រឹងការបង្រៀន និងរៀន និងការដឹកនាំ គ្រប់គ្រងរបស់នាយកសាលានៅគ្រប់គ្រឹះស្ថានសិក្សា ៣.ត្រូវយកចិត្តទុកដាក់បង្រៀនមុខវិជ្ជា គណិតវិទ្យា វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងភាសាបរទេស ៤.ត្រូវយកចិត្តទុកដាក់លើការអនុវត្តកម្មសិក្សាលម្អិត ម៉ោងសិក្សា និងការប្រើប្រាស់សៀវភៅគោល ដើម្បីគុណភាពនៃការសិក្សារបស់សិស្សគ្រប់ភូមិសិក្សា ៥.ត្រូវយកចិត្តទុកដាក់លើការប្រមូលព័ត៌មានស្ថិតិសិស្សដែលបោះបង់ការសិក្សាពីក្នុងប្រព័ន្ធដើម្បីឲ្យពួកគេបានចូលរៀនតាមកម្មវិធីឡើងវិញស្របតាមការអប់រំប្រកបដោយចីរភាព ៦.ត្រូវពង្រឹងក្រុមប្រឹក្សាអភិវឌ្ឍកុមារ យុវជន នៅតាមសាលារៀន ដើម្បីផ្សព្វផ្សាយអំពីជំងឺអេដស៍ សុខភាពបន្តពូជ សុខភាពអនាម័យ សុខភាពគ្រួសារ ការយល់ដឹងពីផលវិបាកនៃការប្រើគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ ៧.និងពង្រឹងការងារអប់រំកាយ និងកីឡានៅតាមសាលារៀនពិសេសម៉ោងបង្រៀន និងរៀនដោយសង្កត់លើ"ទ្រឹស្តីត្រូវផ្សារភ្ជាប់នឹងការអនុវត្ត" ដើម្បីឆ្ពោះទៅកីឡាសុីហ្គែមឆ្នាំ២០២៣នាពេលខាងមុខ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តក្រចេះ (ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ