logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមទឹកចិត្តសប្បុរសធម៌ ប៉ាយសួយឡាវយាន នៃប្រទេសចិន
51
17-January-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ នៅសាលប្រជុំ VIP សាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមទឹកចិត្តសប្បុរសធម៌ ប៉ាយសួយឡាវយាន នៃប្រទេសចិន ដឹកនាំដោយលោក CP Jacky ។ នៅក្នុងជំនួបពិភាក្សានេះក៏មានការអញ្ជើញចូលរួមពីលោកជំទាវ ពៅ សុភាព អភិបាលរងខេត្ត លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន ។ ក្នុងឱកាសនោះ លោក CP Jacky តំណាងសមាគមទឹកចិត្តសប្បុរសធម៌ ប៉ាយសួយឡាវយាន នៃប្រទេសចិន បានជម្រាបជូនថា ដោយមានការសហការជាមួយអង្គការពន្លឺអភិវឌ្ឍន៍ដើម្បីជនក្រីក្រ សមាគមនឹងដឹកនាំក្រុមគ្រូពេទ្យ និងអ្នកស័្មគ្រចិត្តប្រមាណ ២០០នាក់ ចុះជួយពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋ នៅអំឡុងពាក់កណ្ដាលខែមីនា ឆ្នាំ២០១៨ខាងមុខ ដោយជ្រើសរើសក្រុង ស្រុកចំនួន ៥ ក្នុងខេត្តស្វាយរៀង ។ ទន្ទឹមនេះ លោកក៏បានសូមស្នើដល់ឯកឧត្ដមអភិបាលខេត្ត មេត្តាជួយសម្របសម្រួលរៀបចំទីតាំង កំណត់មុខសញ្ញាប្រជាពលរដ្ឋដែលត្រូវមកទទួលការព្យាបាល និងជួយការពារសន្តិសុខសុវត្ថិភាពដល់ក្រុមការងារនៅក្នុងអំឡុងពេលនៃការចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋទាំង ៥ក្រុង ស្រុក ក្នុងខេត្តស្វាយរៀង ។ មានប្រសាសន៍ក្នុងជំនួបពិភាក្សានេះ ឯកឧត្ដមអភិបាលខេត្ត បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមទឹកចិត្តសប្បុរសធម៌ប៉ាយសួយឡាវយាននៃប្រទេសចិន ដែលបានជ្រើសរើសខេត្តស្វាយរៀង ក្នុងការចុះមកជួយពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ហើយសកម្មភាពដ៏ប្រពៃនេះ គឺជាចំណែកមួយដ៏សំខាន់មិនអាចកាត់ផ្ដាច់បាននៃទំនាក់ទំនងរវាងវិស័យសាធារណៈ និងសមាគម ក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់សុខភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ ដែលជាគោលដៅសំខាន់របស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរនៅថ្នាក់ក្រោមជាតិ ។ ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែមថា អាជ្ញាធរខេត្ត សូមស្វាគមន៍ គាំទ្រ និងជួយសម្របសម្រួលជូនដល់សមាគមក្នុងសកម្មភាពនៃការចុះមកជួយពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងខេត្តស្វាយរៀងឲ្យបានល្អប្រសើរ និងប្រព្រឹត្តទៅដោយរលូន ៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង ( ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ