ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកអាណត្តិទី២ ដោយ ត្រូវតែងតាំងលោក មឿន ផា ជាអភិបាលស្រុកកងមាស ខេត្តកំពង់ចាម
January 17, 2018 អ្នកទស្សនា :

នារសៀលថ្ងៃអង្គារ៍ ១៥រោច ខែ បុស្ស ឆ្នាំរកានព្វស័កព.ស២៥៦១ ត្រូវនិងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានអញ្ជើញក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកអាណត្តិទី២ ដោយ ត្រូវតែងតាំលោក មឿន ផា ជាអភិបាលស្រុកកងមាស។ មានប្រសាសន៍ក្នុងពិធីប្រកាសអភិបាលស្រុកកងមាសនោះដែរ ឯកឧត្ដម គួច ចំរើន បានលើកឡើងថាបងប្អូនមន្រ្តីរាជការពិតជាមានការឆ្ងល់ថា ការផ្លាស់ប្តូរមុខតំណែងមន្រ្តីរាជការពីអតីតកាលពិធីប្រកាសគឺមានតែផ្ទេរភារកិច្ចរបស់មន្រ្តីចាស់ផ្លាស់ទៅកាន់ការងារថ្មី។ តែនៅពេលនេះគីជាដំណើការនៃការអនុវត្តទៅតាមច្បាប់គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ ដែលបានធ្វើឡើងតាំងពីឆ្នាំ ២០១៤ មកម្ល៉េះ សូមគូសបញ្ជាក់ថាអាណត្តិរបស់គណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយគណៈអភិបាលធ្វើការងារ១អាណត្តិ មានរយៈពេល ៤ឆ្នាំ ប្រសិនបើគណៈអភិបាលធ្វើការងារនៅមូលដ្ឋានរបស់ខ្លួនទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋនោះ គណៈអភិបាលអាចធ្វើការបាន១អាណត្តិថ្មីទៀត តែទោះជាយ៉ាងណាក៏មិនអាចលើសពីរយៈពេល៨ឆ្នាំនោះឡើយ ខុសពីក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ មាន១អាណត្តិ៥ឆ្នាំ តែបើក្រុមប្រឹក្សានៅមានសមត្ថភាពបំរើការងារនោះ អាចបំរើការងារដោយមិនគិតរយៈពេលកំណត់នោះទេ។ ឯកឧត្តមបានផ្តាំផ្ញើដល់គណៈអភិបាលស្រុកដែលទើបទទួលបានតំណែងជាអភិបាលស្រុកក្នុងអាណត្តិថ្មីថាក្នុងការគ្រប់គ្រង ដឹកនាំ និងចាត់ចែងការងារ ត្រូវប្រកបដោយភាពបត់បែន និងមានការច្នៃប្រឌិតខ្ពស់ ក្នុងការពង្រីកនូវសក្ដានុពលជំនាញរបស់ខ្លួន សំដៅធ្វើឲ្យការផ្ដល់សេវាការងារ កាន់តែមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរឡើង ដើម្បីអោយសាកសមជាអ្នកផ្តល់សេវាជូនប្រជាពលរដ្ឋយ៉ាងពិតប្រាកដ ។ ទន្ទឹមនឹងនោះដែរ ទាំងថ្នាក់ដឹកនាំថ្មី និងមន្ត្រីក្រោឱវាទទាំងអស់ ត្រូវរួមសាមគ្គីគ្នា ជាធ្លុងតែមួយ និងទំនាក់ទំនងល្អ ជាមួយគ្រប់ស្ថាប័ន អង្គភាព ជុំវិញខេត្តផងដែរ ។ ប្រភព័ត៌មាន: រដ្ឋបាលខេត្តកំពង់ចាម ((ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ