logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម ប៉ែន លីណាត អញ្ជើញបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០១៨-២០១៩ និងទិសដៅបន្តឆ្នាំ ២០១៩-២០២០
42
15-January-2020
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

       ថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ អប់រំយុវជន និងកីឡារខេត្តក្រចេះ ឆ្នាំសិក្សា២០១៨-២០១៩ និងទិសដៅបន្តឆ្នាំសិក្សា ២០១៩-២០២០ នៅសាលមហោស្រពខេត្ត ។

      ក្នុងរបាយការណ៍របស់លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡារខេត្ត ៖ គិតមកដល់បច្ចុប្បន្ននេះវិស័យអប់រំក្នុងខេត្តក្រចេះ មានការរីកចម្រើនទាំងបរិមាណ និងគុណភាព គួរឲ្យមានមោទនភាពជាខ្លាំង អាស្រ័យដោយមានការគាំទ្រពីអាជ្ញាធរ និងការចូលរួមពីសហគមន៍ជាតិ អន្តរជាតិ សប្បុសជន និងអង្គការដៃគូអភិវឌ្ឍន៍នានា ក្រោមនយោបាយចែករំលែករបស់សម្ដេចតេជោហ៊ុនសែន មគ្គុទេសក៍ដ៏ឆ្នើម ហើយក្នុងឆ្នាំ ២០១៩-២០២០នេះ យើងមានសាលារៀនសរុប៤៤១កន្លែង ក្នុងនោះមាន សាលាមត្តេយ្យសិក្សារដ្ឋ ចំនួន១០០កន្លែង សាលាបឋមសិក្សាចំនួន ២៨៦កន្លែង អនុវិទ្យាល័យ៤៣កន្លែង វិទ្យាល័យ ១២កន្លែង  ។

      ឯកឧត្តមអភិបាលរងខេត្តមានប្រសាសន៍ថា ៖ តាមរយៈបទពិសោធន៍ពីការអភិវឌ្ឍន៍ បានឲ្យយើងដឹងថាការរីកចម្រើនរបស់ប្រទេសនីមួយៗ គឺពឹងផ្អែកជាចម្បងលើមូលធនសង្គម ដែលរួមមានមូលធនបញ្ញា និងធនធានមនុស្សប្រកបដោយសីលធម៌ ដោយដើរតួយ៉ាងសំខាន់ក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ។

     រាជរដ្ឋាភិបាលបន្តប្រឹងប្រែងសម្រេចគោលដៅ “ អប់រំសម្រាប់ឆ្នាំ២០៣០ ”តាមរយៈការធានាសមធម៌ ក្នុងការអប់រំមូលដ្ឋានរយៈពេល៩ឆ្នាំ សម្រាប់កុមារគ្រប់រូប នឹងការបង្កលក្ខណៈសម្បត្តិអនុគ្រោះនានា ដើម្បីឲ្យកូនចៅប្រជាពលរដ្ឋក្រីក្រ មានលទ្ធភាពចូលសិក្សា ជាពិសេសគឺតាមរយៈការពង្រឹង និងពង្រីកគ្រឹះស្ថានសិក្សាសាធារណៈ និងការបង្កើនអាហារូបករណ៍សម្រាប់សិស្ស និងនិស្សិតក្រីក្ររៀនពូកែ រាជរដ្ឋាភិបាលនឹងបន្តភាពជាដៃគូ ជាមួយ    វិស័យឯកជនរួមទាំងសហគមន៍ជាតិ និងអន្តរជាតិ ដើម្បីបង្កើតនិងលើកកម្ពស់គុណភាពសេវាអប់រំទាំងក្នុងកម្រិតមធ្យមសិក្សា បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេសទាំងក្នុងកម្រិតឧត្តមសិក្សា ឲ្យឆ្លើយតបបានយ៉ាងសមស្រប ទៅនឹងស្តង់ដារអន្តរជាតិ នឹងតម្រូវការអភិវឌ្ឍប្រទេសជាតិ រាជរដ្ឋាភិបាលនឹងបន្តខិតខំបង្កើនចំណាយថវិកា និងកៀងគរជំនួយបរទេសឲ្យបានច្រើនថែមទៀត សម្រាប់លើកទឹកចិត្តគ្រូបង្រៀន ធានាគុណភាពបណ្ដុះបណ្ដាលបង្កើនការផ្គត់ផ្គង់សម្ភារៈបណ្ណាល័យ និងបន្ទប់ពិសោធន៍បង្កើត អន្តេវសិកដ្ឋានសម្រាប់សិស្ស និស្សិត ជាពិសេសសម្រាប់សិស្សនិស្សិតជាតិនារីភេទ បន្តជំរុញកំណែទម្រង់កម្មវិធីសិក្សា ផ្ដល់អាហារូបករណ៍ដល់សិស្ស និងនិស្សិតក្រីក្រ ផ្ដល់ថវិកាសម្រាប់កសាងសាលារៀននៅតាមជនបទ និងសម្រាប់ដំណើរការគ្រឹះស្ថានសិក្សាផ្សេងៗទៀតព្រមទាំងសម្រាប់ជម្រុញកម្មវិធីអក្ខរកម្ម និងការអប់រំក្រៅប្រព័ន្ធ សំដៅធ្វើយ៉ាងណា បង្ខិតសេវាអប់រំឲ្យដល់មូលដ្ឋានប្រជាពលរដ្ឋ ៕

ប្រភពៈ រដ្ឋបាលខេត្តក្រចេះ 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ