logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តត្បូងឃ្មុំ៖ លេងកីឡានាំមកនូវសុខភាពល្អ អរគុណសន្តិភាពទើបមានព្រឹត្តិការណ៍កីឡានានាកើតឡើង
46
05-January-2020
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      (ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ អញ្ជើញជាអធិបតីភាព ប្រគល់ពាននិងប្រាក់រង្វាន់ ដល់ក្រុមកីឡាករទទួលជ័យលាភី ក្នុងពិធីបិទកីឡាការប្រកួតមហាជន ពានរង្វាន់អភិបាលខេត្តត្បូងឃ្មុំ ដើម្បីអបអរសាទរខួបលើកទី៤១ ទិវាជ័យជំនះ៧មករា ដែលរៀបចំឡើងនៅទីលានបាល់ទាត់សម្តេចតេជោ ហ៊ុនសែន សួង ស្ថិតក្នុងក្រុងសួង ខេត្តត្បូងឃ្មុំំ នារសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០។

      មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៍ដូចជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ បានសម្ដែងនូវការសោកស្ដាយ និងចូលរួមរំលែកទុក្ខពីចម្ងាយ ចំពោះក្រុមគ្រួសារសព និងរងរបួស ក្នុងឧប្បទ្ទេវហេតុបាក់រលំអាគារនៅខេត្តកែប កាលពីថ្ងៃម្សិលមិញនេះ ដោយសម្តេចតេជោ ហ៊ុន សែន បានទៅដល់ទីតាំងនោះចាប់ពីពេលយប់រហូតទល់ភ្លឺផងដែរ ដែលជាការយកចិត្តទុកដាក់ព្រួយបារម្ភពីសំណាក់ប្រមុខដឹកនាំកម្ពុជាចំពោះពលរដ្ឋ។

      ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានថ្លែងនូវការកោតសសើរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធីប្រកួតនេះ ដើម្បីក្នុងទិសដៅជ្រើសរើសរកក្រុមកីឡាករ ដែលមានបទពិសោធន៍ បច្ចេកទេស សមត្ថភាព និងក្រមសីលធម៌ ពេលប្រកួតបានល្អ សម្រាប់ត្រៀមទៅចូលរួមប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី០៤ ឆ្នាំ ២០២០ ថ្នាក់ខេត្ត កីឡាសុីហ្គេម២០២៣ និងកម្មវិធីប្រកួតបន្តបន្ទាប់ទៀត។

      ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ផងដែរថា ការលេងកីឡាដើម្បីសុខភាព តែបើប្រទេសជាតិមិនមានសន្តិភាព ក៏មិនអាចយើងទាំងអស់គ្នាបានជួបជុំលេងកីឡាជាមួយគ្នាបានឡើយ ដូច្នេះយើងត្រូវ អរគុណសន្តិភាព អរគុណសម្ដេចតេជោ ដែលខឹតខំការពារថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសរហូតបានមកដល់សព្វថ្ងៃនេះ ពិសេសព្រឹត្តិការកីឡានេះ គឺដើម្បីអបអរ រំលឹក ចង់ចាំ នៅថ្ងៃកំណើតទី២ គម្រប់៤១ឆ្នាំ នៃទិវារជ័យជំនះ០៧មករា។ ដើម្បីបន្ថែមការលើកទឹកចិត្តក្រុមកីឡាករ ចំពោះថវិការជ័យលាភី ឯកឧត្តមបណ្ឌិត អភិបាលខេត្ត នឹងបង្កើនទ្វេដង ដោយគុណនឹង២ នៃថវិការនាឆ្នាំនេះ។

      សូមជម្រាបថា៖ ការប្រកួតកីឡាមហាជនពានរង្វាន់អភិបាលខេត្តត្បូងឃ្មុំ ដើម្បីអបអរទិវាបុណ្យជាតិ ០៧ មករា ២០២០ មាន០៤ប្រភេទកីឡាចូលរួមប្រកួត គឺប្រភេទកីឡាបាល់ទាត់ បាល់ទះវាយសី និងប៉េតង់ ដោយមានក្រុមសរុបទាំងអស់ ២៣ក្រុម មកពី១១អង្គភាពនិង០៦ក្រុងស្រុក។

      បើតាម លោក អុិនពៅសម្បត្តិ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តឲ្យដឹងថា ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញរយៈពេល០៤ថ្ងៃកន្លងទៅ ជាលទ្ធផល ទទួលបាន០៣ចំណាត់ថ្នាក់ មានលេខ០១ លេខ០២ និងលេខ០៣។ ក្នុងនោះប្រភេទកីឡាវាយសី ចំណាត់ថ្នាក់លេខ០១ បានទៅលើលោក អ៊ាង សុខជា និងលោក ម៉េង ហាក់ ទទួលបានសម្ភារៈកីឡា និងថវិកា២០ម៉ឺនរៀល

-ប្រភេទកីឡាប៉េតង់ លេខ០១ បានទៅលើក្រុម គណបក្សខេត្ត ទទួលបានពានមួយ សម្ភារៈកីឡា និងថវិកា៤០ម៉ឺនរៀល

-ប្រភេទកីឡាបាល់ទះ លេខ០១ បានទៅលើក្រុមបាល់ទះ មន្ទីរអប់រំយុវជននិងកីឡាខេត្ត ទទួលបានពានមួយ សម្ភារៈកីឡា និងថវិកា១លាន២សែនរៀល និងប្រភេទកីឡាបាល់ទាត់ លេខ០១ បានទៅលើក្រុមបាល់ទាត់ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ទទួលបានពាន០១ សម្ភារៈកីឡា និងថវិកា ១លាន៨សែនរៀល៕

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ