logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ការប្រឡងជ្រើសរើសបញ្ចូលក្របខណ្ឌអនុរក្សពន្ធនាគារនៃក្រសួងមហាផ្ទៃ
136
14-January-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ព្រឹកថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹងថ្ងទី១៤ ខែ មករា ឆ្នាំ២០១៨នេះ នៅវិទ្យាល័យ១០មករា ១៩៧៩ ខេត្តសៀមរាប មានធ្វើការប្រឡង ជ្រើសរើសបញ្ចូលក្របខ័ណ្ឌអនុរក្សពន្ធនាគារនៃក្រសួងមហាផ្ទៃ ដែលមានបេក្ខជន ចំនួន៦៨៧នាក់ ស្រី២៨៧នាក់ បានដាក់ពាក្យសុំចុះឈ្មោះប្រឡងក្នុងក្របខណ្ឌមន្ត្រីពន្ធនាគារខេត្តសៀមរាប ដែលបានប្រព្រឹទ្ធទៅក្រោមការត្រួតពិនិត្យ និង បើកវិញ្ញាសាររបស់ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃ គណៈអភិបាលខេត្ត លោក អ៊ុន សុវត្ថា អនុប្រធាន នាយក ដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងលោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ សួន សីហា អនុប្រធាន ការិយាល័យបុគ្គលិក នៃអគ្គនាយកដ្ឋានពន្ធនាគារ ព្រមទាំងអស់លោក លោកស្រីជាតំណាងក្រសួងមហាផ្ទៃ លោកនាយករដ្ឋបាលសាលាខេត្ត គណៈមេប្រយោគ និង គណៈកម្មការប្រឡង ជាច្រើនរូបចូលរួមផងដែរ ។ តាមការបញ្ចាក់របស់លោក សន សេរីវុទ្ធី នាយកទីចាត់ការស្តីទីធនធានមនុស្ស នៃរដ្ឋបាលសាលាខេត្តសៀមរាបបានឲ្យដឹងថា ការដាក់ពាក្យប្រឡងបញ្ចូលក្របខណ្ឌអនុរក្សពន្ធនាគារនៃក្រសួងមហាផ្ទៃ ខេត្តសៀមរាប មានចំនួនសរុប ៦៨៧នាក់ ស្រី២៨៧នាក់ ជាក់ស្តែងវត្តមានបេក្ខជនបានចូលមកប្រឡងមានចំនួន ៥៨៧ នាក់ ស្រី ២៤៦ នាក់ អវត្តមាន ១០០នាក់ ស្រី ៤១ នាក់ ហើយតាមការកំណត់របស់ក្រសួងមហាផ្ទៃ ជ្រើសរើសអនុរក្សពន្ធនាគារ ចំនួន ៣០ នាក់ ស្រី៦នាក់ ។ លោកក៏បានឲ្យដឹងផងដែរថា បេក្ខជនដាក់ពាក្យសុំធ្វើការប្រឡង ជាសិស្ស និសិ្សតក្នុងខេត្តសៀមរាប មានបន្ទប់ប្រឡងសរុប ចំនួន២៨បន្ទប់ ហើយវិញ្ញាសារ ប្រឡង ផ្តោតលើប្រធានបទ ចំណេះដឹងទូទៅ គណិវិទ្យា ការសរសេរអត្ថបទ ឬ លិខិតរដ្ឋបាល ។ មានប្រសាសន៍នោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការផ្តាំផ្ញើដល់ក្មួយៗ ដែលជាបេក្ខជនទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ឲ្យបានខ្ពស់ នៅក្នុងពេលប្រឡង ហើយត្រូវបញ្ចេញឲ្យអស់នូវសមត្ថភាពរបស់ខ្លួន នូវចំណេះដឹងដែលបានសិក្សាកន្លងមករបស់ក្មួយៗ ព្រមទាំងត្រូវគោរពឲ្យបានល្អនូវបទបញ្ជា អង្គការវិន័យក្នុងពេលប្រឡង និង ស្តាប់នូវការណែនាំរបស់គណៈមេប្រយោគឲ្យបានខ្ជាប់ខ្ជួន ។ ម៉្យាងទៀតការប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌអនុរក្សពន្ធនាគារ នៃ ក្រសួងមហាផ្ទៃនាពេលនេះ គឺជាការបំពេញនូវក្របខ័ណ្ឌមន្ត្រីអនុរក្សពន្ធនាគារ របស់ក្រសួងមហាផ្ទៃ ហើយក៏ជាឱកាសដ៏ប្រសើរសម្រាប់ក្មួយៗ ជាបេក្ខជនទាំងអស់ ក្នុងការវាស់ស្ទង់នូវគំនិតយល់ដឹង ចំណេះដឹង ពីសមត្ថភាពរបស់ក្មួយៗ ដើមី្បយកទៅបម្រើការងារ នៅក្នុងក្របខ័ណ្ឌមន្ត្រីអនុរក្សពន្ធនាគារ នៃក្រសួងមហាផ្ទៃ សម្រាប់ទៅថ្ងៃអនាគត ។ សូមបញ្ជាក់ផងដែរថា ការប្រឡងជ្រើសរើសបញ្ចូលក្របខណ្ឌអនុរក្សពន្ធនាគារ ធ្វើទៅតាមការកំណត់របស់ក្រសួងមហាផ្ទៃ ។ ក្នុងការប្រឡងនេះ គឺបានប្រព្រឹទ្ធទៅមួយព្រឹកពេញ ប្រកបដោយភាពរលូន និង ទទួលបានជោគជ័យ ទៅតាមការកំណត់នៃកម្មវិធីរបស់ក្រសួងមហាផ្ទៃ ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តសៀមរាប (ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ