logo
Header Logo
ព័ត៌មានលម្អិត
thumbnail
កិច្ចប្រជុំស្ដីពីការពិនិត្យ និងផ្ដល់យោបល់របស់គណៈអភិបាលខេត្ត និងគណៈកម្មាថិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត
38
11-January-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្តស្វាយរៀង មានរៀបចំកិច្ចប្រជុំស្ដីពីការពិនិត្យ និងផ្ដល់យោបល់របស់គណៈអភិបាលខេត្ត និងគណៈកម្មាថិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត ទៅលើកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០១៨-២០២០ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្ដម ហ៊ូ វតនៈ អភិបាលរង នៃគណៈអភិបាល តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្តស្វាយរៀង ។ នៅក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរផែនការខេត្ត លោក លោកស្រីតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ លោក លោកស្រី តំណាងរដ្ឋបាលក្រុង ស្រុកទាំង៨ និងមន្ត្រីពាក់ព័ន្ធសរុប ចំនួន ៤២នាក់ ។ កិច្ចប្រជុំនៅថ្ងៃនេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០១៨-២០២០ របស់រដ្ឋបាលខេត្ត ពីបណ្ដាមន្ទីរ-អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុង ស្រុក ទាំងទៅលើផ្នែកអក្ខរាវិរុទ្ធ អត្ថន័យ និងខ្លឹមសាររួមនៃសេចក្ដីព្រាងនេះ មុននឹងដាក់ជូនក្រុមប្រឹក្សាខេត្តពិនិត្យ និងអនុម័ត ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង (ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ