logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អង្គភាពចំណុះយោធភូមិភាគទី៥ ធ្វើទស្សនកិច្ចសិក្សា ស្តីពីការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យនៅទីបញ្ជាការវរសេនាតូចលេខ១ ខេត្តប៉ៃលិន
141
25-December-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      ថ្ងៃទី២៤ ខែធ្នូ  ឆ្នាំ២០១៩ ឯកឧត្តមឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ និងឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានដឹកនាំអង្គភាពចំណុះយោធភូមិភាគទី៥ ធ្វើទស្សនកិច្ចសិក្សា ស្តីពីការងារ កសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ  នៅទីបញ្ជាការវរសេនាតូចលេខ១ ចំណុះ ឱ្យតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន ដែលស្ថិតក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

      មានប្រសាសន៍ស្វាគមន៍នាឱកាសនោះ លោកវរសេនីយ៍ទោ ហោ ប៊ុនហៀង មេបញ្ជាវរសេនាតូចលេខ១ បានឱ្យដឹងថា៖ បើទោះបី សភាពការណ៍នៅតាមជួរបន្ទាត់ព្រំដែន (ខ្មែរ-ថៃ) ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន មានសភាពស្ងប់ ស្ងាត់ធម្មតាយ៉ាងណាក៍ដោយ ក៏បញ្ជាការវរសេនាតូចលេខ១ និងអង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្ត និងអង្គភាពចំណុះ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ បំពេញភារកិច្ចទទួលខុសត្រូវដោយចិត្តមុះមុត ក្លាហាន រឹងមាំ និងមានសាមគ្គីភាពល្អ ដោយឈរលើគោលជំហររបស់រាជរដ្ឋាភិបាល ក្នុងការការពារបូរ ណ ភាពទឹកដី និងប្រជាជនគ្រប់ពេលវេលាជានិច្ច ជាពិសេសការពាររាជរដ្ឋាភិបាលស្របច្បាប់ប្រកបដោយឆន្ទះគោលជំហរទទួលខុសត្រូវខ្ពស់។

      ឯកឧត្តម ផាន់ ចាន់ធុល អភិបាល ខេត្ត ប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ទោះស្ថិតក្នុង កាលៈទេសៈណាក៍ដោយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន គឺតែងតែគិតគូពីសុខទុក្ខរបស់កងទ័ព និងគ្រួសារទ័ព នៅគ្រប់ កង ឯកភាព និងគ្រប់គោលដៅ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី។ នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៍បាន ប្រសាសន៍ ជំរុញដល់បណ្តាអង្គភាពសម្ព័ន្ធ មេត្រីភាពទាំងអស់ ត្រូវបន្តជួយ ឧបត្ថម្ភ គាំទ្រ និងចុះសួរសុខទុក្ខ ដល់កងយោធពលខេមរភូមិន្ទទាំងអស់ ដែលកំពុង បំពេញ ភារកិច្ច ការពារជាតិនិងប្រជាជន ដើម្បីជាការលើកទឹកចិត្តដល់ពួកគាត់ ដែលបានបូជាសាច់ស្រស់ឈាម ស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋរួមទាំងប្រទេសជាតិទាំងមូល ក៍ដូច ជា ផ្សារភ្ជាប់ មនោសញ្ចេនារវាងសមរភូមិមុខនិងសមរភូមិក្រោយ ឱ្យបានកាន់តែជិត សិ្នទ្ធថែមទៀតផងដែរ។

      ឯកឧត្តមឧត្តមសេនីយ៍ឯក ឯក សំអូន  មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥បាន មាន ប្រសាសន៍ កោតសរសើរ ដល់អង្គភាព វរសេនាតូចលេខ១  ដែលមាន ការ វិវត្តិឈាន ឡើង ជាលំដាប់ បើ ប្រៀប ធៀប ទៅ នឹង រយ:ពេល មុន នេះ បញ្ជាក់ ពី ប្រសិទ្ធ ភាព នៃការ ដឹកនាំ របស់ ថ្នាក់ដឹកនាំអង្គភាព គ្រប់ជាន់ថ្នាក់ មានការសាមគ្គី ឯកភាព ផ្ទៃ ក្នុង ល្អ និង ដោយ អាស្រ័យ មានការ ចូលរួម ដ៏សស្រាក់សស្រាំ ពី នាយ-ពល ទាហាន គ្រប់ ៗរូប និងការយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រពីថ្នាក់ដឹកនាំខេត្ត សប្បុរស ជន និងបណ្តាសម្ព័ន្ធមេត្រីភាព។ ឯកឧត្តមឧត្តមសេនីយ៍ឯក ក៍បានបានមានប្រសាសន៍ ក្រើនរំលឹក ដល់គ្រប់ អង្គភាពទាំងអស់ ត្រូវ អនុវត្ត ន៍ឱ្យបាន រឹង មាំនូវ ភារកិច្ច នៃកងយោធពល ខេមរ ភូមិន្ទ គឺការពារជាតិ បូរណភាព ទឹកដី ការពារ រដ្ឋ ធម្មនុញ្ញ ការពារ ព្រះ មហាក្សត្រ ការពារ រាជ រដ្ឋាភិបាល ស្របច្បាប់ ការពារ សន្តិ ភាព ស្ថិរ ភាព សង្គម ជាតិ ឱ្យ បាន ដាច់ ខាត ទោះក្នុង តម្លៃណាក៍ដោយ។ នាឱកាសនោះដែរ ឯក សំអូន ក៍បានមានប្រសាន៍សង្កត់ធ្ងន់ផងដែរថា៖ យើងជាកងទ័ពជួរមុខត្រូវមានគោលជំហរច្បាស់លាស់និងរាំមាំក្នុងការការពារបូរណភាពទឹកដី ជាពិសេសការពាររាជរដ្ឋាភិបាលស្របច្បាប់ ហើយគ្រប់អង្គភាពត្រូវប្រចាំការជាប្រចាំនិងស្មារតីទទួលខុសត្រូវខ្ពស់ និងអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវអភិក្រមទាំង ៥ចំណុចរបស់ប្រមុខរាជរដ្ឋាភិបាលគឺ ឆ្លុះកញ្ជក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់   ជាពិសេសគ្រប់ អង្គភាព ត្រូវបន្ត អនុវត្ត ន៍ការងារ កសាងពង្រឹង អង្គ ភាព រឹងមាំ លើ គ្រប់វិស័យ ដូច ដែល មាន ចែង នៅក្នុងផែនការកសាង ពង្រឹង អង្គភាព រឹងមាំ របស់ យោធភូមិភាគទី៥ ដោយស្មារតីទទួល ខុស ត្រូវ ខ្ពស់៕ 
សូមបញ្ជាក់ថា៖ វរៈសេនាតូចលេខ ១ មាននាយទាហ៊ាន នាយទាហ៊ានរង និងពល ទាហ៊ាន សរុប ចំនួន ៣៦នាក់ មានចំនួន ៥ កងអនុសេនាធំ ដែលកំពុងឈរជើងទទួលខុសត្រូវ ការពារព្រំដែនកម្ពុជា-ថៃ ប្រវែង ៥គីឡូម៉ែត្រ មាន បង្គោលព្រំដែនចំនួន ៣ គឺបង្គោលលេខ ៦៦, ៦៧ និង៦៨៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ