logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងអភិបាលរងស្រុកស្នួល ខេត្តក្រចេះ
253
11-January-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្តបានផ្តាំផ្ញើរដល់អស់លោក លោកស្រីដែលត្រូវផ្លាស់ប្ដូរភារកិច្ចជា អភិបាលរងស្រុកស្នួល ត្រូវចូលរួមសហការគ្នាអនុវត្តការងាររដ្ឋបាលក្រុងរបស់ខ្លួនអោយមានភាពរលូន និងល្អប្រសើរ ស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តិនានារបស់រដ្ឋាភិបាល រួមទាំងធានាបាននូវសាមគ្គីភាព និងការយោគយល់គ្នានៅក្នុងកិច្ចការរបស់ខ្លួន ។ ឯកឧត្តម ប៉ែន លីណាត អភិបាលរង ខេត្តក្រចេះមានប្រសាសន៏លើកឡើងក្នុងពិធីប្រកាសផ្ទេរភារកិច្ចអភិបាលរងស្រុកស្នួល កាលពីរសៀលថ្ងៃទី ១០ មករា ២០១៨ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីជាមន្រ្តីរាជការ ថ្នាក់ដឹនាំកងកំលាំងប្រដាប់ទាំងបីប្រភេទក្នុងស្រុកស្នួល មេឃុំ ស្មៀន សរុបប្រមាណជា ១០០ នាក់ ។ ឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្តមានប្រសាសន៏បន្តរថា ៖ អស់លោក លោកស្រីដែលបានទទួលសេចក្ដីទុកចិត្តពីសំណាក់រាជរដ្ឋាភិបាល ហើយនោះត្រូវខិតខំប្រឹងប្រែងបម្រើសេវាសាធារណៈ និងសេវារដ្ឋបាលជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា និងត្រូវកណត់ការងារអទិភាពសម្រាប់ដោះស្រាយជូនប្រជាពលរដ្ឋ ដូចជាបញ្ហាដីធ្លី ទឹកស្អាត អនាម័យ ការការពារធន់ធានធម្មជាតិ ទប់ស្កាត់គ្រឿងញៀន ពិសេសពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំសុវត្តិមានភាពអោយមានប្រសិទ្ធភាពខ្ពស់ ស្របតាមអនុសាសន៏ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គឺធ្វើអោយលឿន ធ្វើអោយបាន និងមានប្រសិទ្ធភាព   ទន្ទឹមនេះដែរត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងសមិទ្ធផលនានាដែលសម្រេចបានកន្លងមក ព្រមទាំងរួមគ្នាអភិវឌ្ឍន៏ស្រុក ឃុំ អោយមានការរីកចំរើនបន្ថែមទៀត ។   ក្នុងអង្គពីធីនោះដែរលោកស្រី ខាំ សុភាព នាយិការទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តក្រចេះអានប្រកាសលេខ៧១៨១ប្រក ចុះថ្ងៃទី ១៤ ខែ ធ្នូ ២០១៧ ស្ដីពីការផ្ទេរភារកិច្ចអភិបាលរងចំនួន ២រូបគឺលោក វិន សុខេង និងលោកស្រី កុយ សំបូរ ដែលបំរើ ជាអភិបាលរងក្រុងក្រចេះ អស់រយៈពេលពីរអាណត្តិ ត្រូវផ្លាស់ប្ដូរមកបំរើការការងារជាអភិបាលរងស្រុកស្នួលវិញ និងលោក អ៊ូ ដានី នាយករដ្ឋបាលស្រុកទៅជាអភិបាលរងស្រុកស្នួល ផ្អែកតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខ័ណ្ឌ  ។   ក្នុងឪកាសនោះដែរលោក វិន សុខេង តំណាងអោយអភិបាលរងផ្លាស់ប្ដូរភារកិច្ចថ្មីបានធ្វើការប្ដេជ្ញាចិត្តដោយ ប្ដេជ្ញារក្សាសាមគ្គីភាពផ្ទៃក្នុង ក្នុងជួរគណៈអភិបាល ក្រុមប្រឹក្សា មន្ត្រីរាជការ និងសហការជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ ព្រមទាំងដៃគូរអភិវឌ្ឍន៏អោយបានល្អប្រសើ  ចូលរួមបម្រើផលលប្រយោជន៏ប្រជាជន និងតម្កល់ផលប្រយោជន៏ជាតិជាធំ  បន្តអនុវត្តគោលនយោបាយរបស់រាជរដ្ឋភិបាល ជាពិសេសគោល នយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់វិមជ្ឈការ ព្រមទាំងខិតខំ ចូរួមអនុវត្តគោលនយោ បាយភូមិ ឃុំមានសវត្ថិភាព ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន របស់ខ្លួនអោយបានល្អប្រសើរ ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តក្រចេះ (ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ