logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តក្រចេះ ចូលរួមគោរពវិញ្ញាណខណ្ឌឧបាសក គង់ ខាត់ ត្រូវជាបិតាក្មេកសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ អ៊ូ សាន
74
10-January-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ឯកឧត្ដម សរ ចំរុង អភិបាលខេត្តក្រចេះ និង ឯកឧត្តម ធុន គ្រី សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទំាងប្រតិភូថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពក្នុងខេត្ត អញ្ជើញចូលរួមរំលែកទុក និងគោរពវិញ្ញាណក្ខន្ធ ឧបាសក គង់ ខាត់ ដែលទទួលមរណភាពនៅថ្ងៃ៦រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ ដោយរោគាពាធ ក្នុងជន្មាយុ ១០១ឆ្នាំ វេលាម៉ោង ០៥:៣៦នាទីព្រឹក ត្រូវជាបិតាក្មេករបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ អ៊ូ សាន ។ ការទទួលមរណភាពរបស់មហាឧបាសក គង់ ខាត់ គឺជាការបាត់បង់បិតា ជីតា ប្រកបដោយ ព្រហ្មវិហារធម៌មួយរូប ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅ ប្រកបដោយគន្លងធម៌ ។ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់មហា ឧបាសក គង់ ខាត់ បានសោយសុខ ក្នុងសុគតិភពជានិច្ចនិរន្តន៍តរៀងទៅ ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តក្រចេះ (ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ