សិក្ខាសាលា ស្តីពីការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តវិស័យបរិស្ថាន នៅខេត្តស្វាយរៀង
January 10, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨នេះ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត វិស័យបរិស្ថាន នៅសាលប្រជុំមន្ទីរបរិស្ថានខេត្ត ។ អញ្ជើញចូលរួមក្នុងសិក្ខាសាលានេះ រួមមានលោកស្នងការរងនគរបាលខេត្ត តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត តំណាងក្រុង ស្រុកទាំង៨ និងមន្ត្រីពាក់ព័ន្ធមួយចំនួន ។ អង្គសិក្ខាសាលានេះបានផ្តោតលើការធ្វើទំនើបកម្ម និងបទដ្ឋានគតិយុត្តវិស័យបរិស្ថាន ក្នុងគោលបំណងសំខាន់ គឺអប់រំផ្សព្វផ្សាយលិខិតបទដ្ឋាននានាពាក់ព័ន្ធវិស័យបរិស្ថានដើម្បីបញ្ជ្រាបចំណេះដឹងព័ត៌មានបរិស្ថាន និងពង្រឹងនីតិវិធីនៃការអនុវត្ត ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច ប្រកាស និងលិខិតបទដ្ឋាននានាពាក់ព័ន្ធវិស័យបរិស្ថានព្រមទាំងលើកឡើងនូវបញ្ហាបរិស្ថានដែលកំពុងជួបប្រទះ និងប្រើប្រាស់មធ្យោបាយរួម និងចូលរួមដោះស្រាយទាំងអស់គ្នា ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង (ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ