logo
Header Logo
ព័ត៌មានលម្អិត
thumbnail
កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការខេត្តស្វាយរៀង សម្រាប់ដឹកនាំត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិ ស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥
101
09-January-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នារសៀលថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្តស្វាយរៀងមានរៀបចំកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការខេត្ត សម្រាប់ដឹកនាំត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិ ស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ ក្រោមអធិបតីភាពឯកឧត្ដម ហ៊ូ វតនៈ អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីអស់លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពដែលជាសមាជិក សមាជិកាគណៈកម្មការ សរុបចំនួន ២៨រូប ។ មានប្រសាសន៍បើកកិច្ចប្រជុំក្នុងឱកាសនោះ ឯកឧត្ដមអភិបាលរងខេត្ត បានបញ្ជាក់ជូនពីគោលបំណងនៃកិច្ចប្រជុំនៅថ្ងៃនេះ គឺដើម្បីធ្វើការការផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីការបង្កើតគណៈកម្មការខេត្តស្វាយរៀងសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ ជាពិសេសគឺផ្សព្វផ្សាយអំពីខ្លឹមសារគោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ ដែលរាជរដ្ឋាភិបាលបានដាក់ឲ្យអនុវត្តកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥កន្លងទៅ ។ ទន្ទឹមនេះ ក្នុងនាមឯកឧត្ដមអភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្ត សម្រាប់ដឹកនាំត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិ ស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ ឯកឧត្ដមក៏បានស្នើដល់សមាជិក សមាជិកានៃកិច្ចប្រជុំ ត្រូវខិតខំយកចិត្តទុកដាក់ចូលរួមឲ្យសកម្មក្នុងការចូលរួមយោបល់ ពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក ដើម្បីស្វែងយល់អំពីគោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥- ២០២៥ ឲ្យកាន់តែស៊ីជម្រៅថែមទៀត សំដៅធ្វើយ៉ាងណាអនុវត្តការងារជំនាញ ដែលមានការពាក់ព័ន្ធរបស់មន្ទីរ-អង្គភាពនីមួយៗ ឲ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរ ចូលរួមចំណែកជំរុញការអនុវត្តគោលនយោបាយនេះឲ្យកាន់តែសកម្ម និងផុលផុស រួមចំណែកប្រកបដោយប្រសិទ្ធភាពជាមួយរាជរដ្ឋាភិបាល លើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមលើគ្រប់វិស័យ ជាពិសេសការផ្តល់ឱកាសការងារសមរម្យ និងមានផលិតភាពការងារខ្ពស់ ព្រមទាំងបង្កើតការងារថ្មីៗជូនដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន ប្រកបដោយសមធម៌ និងបរិយាប័ន្ន ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង (ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ