logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តប៉ៃលិន បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមាន​ការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុខភាព ជាពិសេសក្មេងតូចៗ នៅ​ក្នុងរដូវត្រជាក់នេះ
46
03-December-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      មានប្រសាសន៍នៅក្នុងឱកាស អញ្ជើញសួរសុខទុក្ខ និងនាំយកអំ​ណោយ ព្រមទាំងថវិកាទៅឧបត្ថម្ភដល់ប្រជា​ពលរដ្ឋដែល​កំពុង​សម្រាកព្យាបាលជម្ងឺនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន នាថ្ងៃ​ទី០២ ខែធ្នូ ឆ្នាំ២០១៩ ដែលថ្ងៃអបអរសាទរខួប​អនុស្សាវរីយ៍​លើកទី៤១ ទិវាកំណើតរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានណែនាំ និងអំពាវនាវដល់ពលរដ្ឋ ក៍ដូចជាអ្នកជម្ងឺដែលកំពុងសម្រាក​ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តទាំងអស់ ត្រូវចេះថែទាំសុខភាព ជាពិសេសកុមារតូចៗ នៅក្នុងរដូវអាកាសធាតុត្រជាក់នេះ។
នៅក្នុងឱកាសនោះដែរក៍មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ទីរអង្គភាព ស្ថាប័នជុំវិញខេត្តអមដំណើរ​ជាច្រើននាក់ផងដែរ។

      ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍លើកឡើងថា៖  រដូវនេះ ជារដូវដែលអាកាសធាតុចាប់ផ្តើមចុះត្រជាក់ ដូច្នេះសូម​បង​ប្អូន​ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ចំពោះជម្ងឺដម្កាត់ផ្សេងៗ ដែលអាចបង្កជាបញ្ហាលំបាកដល់ក្រុមគ្រួសារ ជាពិសេសត្រូវថែទាំ​សុខភាព និងអនាម័យសម្រាប់កុមារតូចៗ ហើយបើសង្កេតឃើញ​កូនៗមានសភាពមិនសូវស្រួល ត្រូវនាំទៅមណ្ឌលសុខភាព ឬ​មន្ទីរពេទ្យ​បង្អែកដែលនៅជិតផ្ទះបំផុត ដើម្បីពិគ្រោះ និងព្យា​បាល​​ជាមួយគ្រូពេទ្យ ជៀសវាងទុកឲ្យកុមារមានសភាពជម្ងឺធ្ងន់ធ្ងរ ដែល​អាចប៉ះពាល់ដល់អាយុជីវិត។ ឯកឧត្តមអភិបាលខេត្ត ក៍បានថ្លែង​ការ​កោតសរសើ និងលើកទឹកចិត្តចំពោះថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ សូមបន្តខិតខំ​ដោះស្រាយ បម្រើ និងពិនិត្យ ព្យាបាលជម្ងឺ ជូនបងប្អូន​ប្រជាពល​រដ្ឋយើង ឱ្យកាន់តែល្អថែមទៀត ហើយព្រមជាមួយនេះ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានបង្ហាញមនោសញ្ចេតនាអាណិត ស្រលាញ់ និង​ស្និទ្ធស្នាលជាទីបំផុត និងបានឧបត្ថម្ភដល់អ្នកជម្ងឺចំនួន ៦២នាក់ ដោយក្នុងម្នាក់ៗ ឃីត ១កញ្ចប់ និងថវិកា ២ម៉ឺនរៀល​ផងដែរ។

      បើតាមការបញ្ជាក់​របស់លោក ស្លេះ យូ ប្រធានស្តីទីមន្ទីរសុខា​ភិ​បាល​ខេត្តប៉ៃលិន បានឲ្យដឹងថា៖ បច្ចុប្បន្នប្រជាពលរដ្ឋ ដែលកំពុង​សម្រាកព្យាបាលជម្ងឺនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន មាន​ចំនួន ៦២នាក់ ក្នុងនោះមានកុមារចំនួន ១៤នាក់ ជម្ងឺវះកាត់ ចំនួន ១៥នាក់ ជម្ងឺទូទៅ ចំនួន ១៤នាក់ ជម្ងឺសង្គ្រោះបន្ទាន់ ចំនួន ០៧នាក់ ជម្ងឺរបេង ២នាក់ និងសម្ភព ចំនួន ១០នាក់៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ