logo
Header Logo
ព័ត៌មានលម្អិត
thumbnail
កិច្ចប្រជុំស្តីពីការពិគ្រោះយោបល់ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត២០១៨-២០២០
95
06-January-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ថ្ងៃសុក្រ ៤រោច ខែបុស្ស ឆាំ្នរកា នព្វស័ក ពស២៥៦១ ត្រូវនិងថ្ងៃទី០៥ ខែមករា ឆាំ្ន២០១៨៖ នៅសាលាខេត្តព្រះសីហនុបានរៀបចំកិច្ចប្រជុំស្តីពីការពិគ្រោះយោបល់ការកសាងកម្មវិធីវិនិយោគបីឆាំ្នរំកិលខេត្ត២០១៨-២០២០ក្រោមអធិបតីភាព ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។ ក្នុងកិច្ចប្រជុំនេះដែរមានគោលបំណងដើម្បីបង្ហាញពីតម្រូវការអភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្ត និងសម្របសម្រួល បន្ស៊ីនូវតម្រូវការអភិវឌ្ឍន៍ទាំងនេះជាគម្រោង និងធនធានរបស់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងនាក់ពាក់ព័ន្ធនានា ដើម្បីឈានដល់ការឆ្លើយតបនិងតម្រូរការរបស់ប្រជាពលរដ្ឋក្នុងខេត្តប្រកបដោយប្រសិទ្ធភាព។ បន្ថែមពីលើនោះផងដែរកិច្ចប្រជុំនេះបានមានលទ្ធផលរំពឹងទុកយ៉ាងដូច្នេះថា រដ្ឋបាលខេត្ត រដ្ឋបាលក្រុង រដ្ឋបាលស្រុក ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន សប្បុរសជន រួមទាំងអ្នកពាក់ព័ន្ធនានាបានដឹង បានយល់់ពីទស្សនៈគោលបំណងតម្រូវការគម្រោងអភិវឌ្ឍន៍ និងបង្ហញពីលទ្ធភាពថវិកាទៅវិញទៅមកដោយតម្លាភាព ហើយនិងឈានដល់ការសម្របសម្រួលគ្នា ដើម្បីឱ្យការវិនិយោគក៏ដូចជាការអភិវឌ្ឍន៍នៅតាមមូលដ្ឋាននានា ប្រព្រឹត្តបានដោយរលូន មានសង្គតិភាព និងមានប្រសិទ្ធភាព។ គួរបញ្ជាក់ផងដែរថាតាមការបង្ហាញរបស់ផែនការវិនិយោគនៃរដ្ឋបាលខេត្តបានឱ្យដឹងថាក្នុងថវិកាគម្រោងប្រើប្រាស់២០១៨នេះ ដោយមានការគាំទ្រពីមន្ទីរអង្គភាពនានាសរុប១៤៨គម្រោង មានថវិកាសរុប៣២២៨៩.១១លាននិងបូករួមទាំងអង្គការនានាសរុបមាន២៥គម្រោងមានថវិកាសរុប២៣៦៥.៨៦ សរុបទាំងសា្ថប័នរដ្ឋនិងអង្គការសង្គមស៊ីវិលមាន ១៧៣ គម្រោង មានថវិកា ៣៤៦៥៤.៩៦លានរៀល។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តព្រះសីហនុ (ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ