ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានបើកកិច្ចប្រជុំបន្ទាន់ រវាងរដ្ឋបាលខេត្ត ជាមួយប្រជាពលរដ្ឋ៤នាក់ តំណាងឲ្យប្រជាពលរដ្ឋ៣៩គ្រួសារ ដើម្បីដោះស្រាយសម្របសម្រួល ករណីទំនាស់ដីធ្លី
January 05, 2018 អ្នកទស្សនា :

ថ្ងៃសុក្រ៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមករា ​ ឆ្នាំ២០១៨ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានបើកកិច្ចប្រជុំបន្ទាន់មួយ រវាងរដ្ឋបាលខេត្ត ជាមួយប្រជាពលរដ្ឋ៤នាក់ តំណាងឲ្យប្រជាពលរដ្ឋ៣៩គ្រួសារ នៅ ស្រុកស្វាយអន្ទរ ដើម្បីដោះស្រាយសម្របសម្រួល ករណីទំនាស់ដីធ្លី ចំនួន១៦៨ឡូតិ៍ ស្ថិតនៅភូមិស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ។ ឯកឧត្តម បានបញ្ជាក់ថា ឯកឧត្តម នឹងយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយ ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន និងបានស្នើសុំឲ្យប្រជាពលរដ្ឋដែលពាក់ព័ន្ធ ទាំងអស់ចូលរួមសហការ និងផ្តល់ឯកសារ ពាក់ព័ន្ធមករដ្ឋបាលខេត្ត ដើម្បីឲ្យខេត្តមាន មូលដ្ឋានក្នុងការដោះស្រាយ។ តំណាងប្រជាពលរដ្ឋទាំង៣៩គ្រួសារ មានការសប្បាយ រីករាយក្នុងការចូលរួម សហការ និងសាទរចំពោះការយកចិត្តទុកដាក់របស់ ឯកឧត្តម អភិបាលខេត្ត ទៅលើការ ដោះស្រាយ បញ្ហាជូនប្រជាពលរដ្ឋ ។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តព្រៃវែង (ថ្ងៃទី០៥ ខែមករា ឆ្នាំ)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ