logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តឧត្ដរមានជ័យ ប្រារព្វពិធីមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា
219
10-November-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញជា អធិបតី ពិធីមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកឧត្ដមសេនីយ៍ វរៈសេនីយ៍ លោក លោកស្រី ប្រធានមន្ទីរអង្គភាពនានា ជុំវិញខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ ព្រះសង្ឃ និស្សិត សាស្រ្តចារ្យ លោកគ្រូ អ្នកគ្រូ យុវជន ស.ស.យ.ក.ខេត្ត យុវជន ក១២ និងយុវជន កាកបាទក្រហម សិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមយ៉ាងច្រើនកុះករ។
ការរំលឹកខួបអនុស្សាវរីយ៍លើកទី៦៦ នៃទិវាបុណ្យឯករាជជាតិ ជាព្រឹត្តិការណ៏ប្រវត្តិសាស្ត្រមួយដ៏មានអត្ថន័យ នៅក្នុងដូងចិត្តប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ជា ពិសេស បានឆ្លុះបញ្ចាំងកាន់តែច្បាស់អំពីការ រំដោះប្រទេសឲ្យរួចផុតពីរបបអាណានិគមនិយមបារាំង ហើយដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ព្រះអង្គបានបន្តនូវព្រះរាជបេសកកម្ម ក្នុងប្រតិបត្តិការសាមគ្គីដេញកំចាត់ពួកខ្នាំងសត្រូវជាបន្តបន្ទាប់ប្រកបដោយជោគជ័យ។

      មិទ្ទិញរំលឹកឡើងវិញនូវមាទនភាពជាតិដ៍ឧត្តុងឧត្តម នៃខួបអនុស្សាវរីយ៍លើកទី៦៦ ទិវាឯករាជ្យជាតិរបស់យើង ក្នុងស្មារតីបង្កើនសាមគ្គីភាព ឯកភាពជាតិ ដោយរួមគ្នាអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណតំណាក់កាលកាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមម្លប់ដ៍ត្រជាក់ របស់ព្រះករុណា ព្រះបាទសម្តេវព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំ ប្រកបដោយបញ្ញាញាណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងការរីកលូតលាស់ នៃលទ្ធិប្រជាធិបតេយ្យ ព្រមទាំងមានការអភិវឌ្ឍ លើគ្រប់វិស័យ ក៏ដូចជាខួប ៧ ឆ្នាំ ដែលព្រះករុណា ព្រះបាទ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គទ្រង់យាងចូលព្រះទិវង្គត នៅថ្ងៃទី៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស២៥៥៦ ត្រូវនឹងថ្ងៃច័ន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ ដោយព្រះជរាពាធ នៅទីក្រុងប៉េកាំង នៃសាធារណៈរដ្ឋប្រជាមានិតចិន។

      អង្គពិធីមេទ្ទិញទាំងមូល សូមសម្ដែងនូវ
កត្តញ្ញូតាធម៌ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណា ព្រះបាទ នរោត្ដម សីហនុ អតីតព្រះមហាវីរៈក្សត្រ ព្រះវរោជបិតាឯករាជជាតិ បូរណភាពទឹកដី នឹងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណ ជំនះគ្រប់ឧបសគ្គ ដើម្បីនាំមកនូវសន្តិភាព ផ្សះផ្សាជាតិ ភាពចម្រុង ចម្រើន និងកិត្តិយសដល់មាតុភូមិ និងប្រជារាស្រ្តខ្មែរ៕

ប្រភព៖ រដ្ឋបាលខេត្តឧត្ដរមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ