នារសៀល ម៉ោង១៦:៣០នាទីថ្ងៃព្រហស្បត្តិ៍ ៣រោច ខែបុស្ស ឆ្នាំរកា ព ស ២៥៦១ ទី០៤ ខែមករា ឆ្នាំ២០១៨ នេះ ឯកឧត្ដម គួច ចំរើន អភិបាល ខេត្តកំពង់ចាម អភិបាលរងខេត្ត ព្រមទាំងមន្ត្រីក្រោមឱវាទ បានអញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធ ឧបាសក ឈ ម៉េងហាក់ ដែលទទួលមរណភាពកាលពីថ្ងៃ ព្រហស្បតិ៍ ៣រោច ខែបុស្សឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនិងថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ៦ៈ១៥នាទីព្រឹក ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ ផ្សារភ្ជាប់នឹងការគោរពវិញ្ញាណក្ខ័ន្ធនោះដែរ ឯកឧត្តម គួច ចំរើន បានយកបច្ច័យចូលបុណ្យចំនួន ១លាន២០ម៉ឺនរៀល។ សូមបញ្ជាក់ថាលោក ឈ ម៉េងហាក់ គឺជាសមាជិកក្រុមប្រឹក្សា សង្កាត់សំបួរមាស។ ឯកឧត្តមបានមានប្រសាសន៍ថាការស្លាប់របស់លោក ឈ ម៉េងហាក់ គឺជាការបាត់បង់ធនធាមនុស្សដ៏សំខាន់របស់រាជរដ្ឋាភិបាល។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ចាម (ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨)