ថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស នព្វស័ក ឆ្នាំរកា ត្រូវនឹងថ្ងៃទី ០៤ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម សរ ចំរុង អភិបាលខេត្តក្រចេះ អមដំណេីរដោយ លោក ហេ សុខសាយ ប្រធានការិយាល័យ ប ស ស សាខាខេត្តក្រចេះ និងលោក ឈ្នាង សុវត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ បានចុះទៅជួបសមាជិក ប ស ស ជាស្ត្រីដែលបានសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ។ ឯកឧត្តមអភិបាលខេត្តនាំយកនូវថវិកាក្នុងម្នាក់ៗចំនួន ៤00,000 រៀល ជាប្រាក់ឧបត្ថម្ភ របស់រាជរដ្ឋាភិបាល នឹងអំណោយមួយចំនួនទៀតរបស់ឯកឧត្តមអភិបាលខេត្ត និងលោកប្រធានមន្ទីរសុខាភិបាលខេត្តជូនសមាជិក ប ស ស ជាស្ត្រីសម្រាលកូនមានចំនួន ០២ នាក់មកពីក្រុមហ៊ុន ដុងណាយ ក្រចេះ អភិវឌ្ឍន៍កៅស៊ូ និងកម្មការនី រោងចក្រនៅភ្នំពេញ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តក្រចេះ (ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨)