logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ប្រជាពលរដ្ឋរស់នៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ទទួលបានផ្លូវបេតុងប្រវែង ១៤៩២ម៉ែត្រ ទទឹង៧ម៉ែត្រ ពីរដ្ឋបាលខេត្តកណ្ដាល
347
06-November-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      ព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណះអភិបាលខេត្តកណ្តាល អញ្ជើញបើកការដ្ឋានសាងសង់ ផ្លូវបេតុងប្រវែង ១៤៩២ម៉ែត្រ ទទឹង៧ម៉ែត្រ។ មានប្រសាសន៍ក្នុងពិធីបើកការដ្ឋាន ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃគណះអភិបាលខេត្តកណ្តាល បានលើកឡើងថា ការបើកការដ្ឋានសាងសង់ផ្លូវបេតុងនាពេលនេះ សរបញ្ជាក់អោយឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ហើយដើម្បីរួមចំណែកសម្រាលទុក្ខលំបាក និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ ដែលកន្លងមកតែងតែជួបការលំបាក និងរួមចំណែកកែលម្អសោភណ្ឌភាពក្នុងភូមិ ស្រុកយើងផងដែរ។

      ឯកឧត្តមបានបន្តថា ក្រោយពេលស្ថាបនារួច សមិទ្ធផលថ្មីនេះនឹងបំរើអោយវិស័យគមនាគមដឹកជញ្ជូនដ៏មានសារៈសំខាន់ ដើម្បីរួចចំណែកយ៉ាងធំធេងក្នុងការធ្វើចរាចរណ៍ទៅមកបង្កលក្ខណៈងាយស្រួលកាន់តែប្រសើរឡើង។ ព្រមជាមួយនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានឯកភាព និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយ ដែលរដ្ឋបាលស្រុកសម្រេចបាន ដែលកើតចេញពីការរួបរួមសាមគ្គីគ្នារវាងថ្នាក់ដឹកនាំ មន្ត្រីរាជការស្រុក ឃុំ ពិសេសការចូលរួម និងសហការបានល្អរបស់ក្រុមការងារនិង បងប្អូនប្រជាពលរដ្ឋទាំងអស់។
ឯកឧត្តម បានផ្តាំផ្ញើដល់កងវិស្វកម្ម ង៧០ ដែលទទួកការសាងសង់ត្រូវធានាឲ្យបានតាមបទដ្ឋានបច្ចេកទេស អោយផ្លូវមានគុណភាព និងប្រើប្រាស់យូរអង្វែង ហើយត្រូវបញ្ចប់ការសាងសង់តាមផែនការកំណត់ និងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ត្រូវដើរតួនាទីជាអ្នកត្រួតពិនិត្យគុណភាពផ្លូវឲ្យបានហ្មត់ចត់បំផុត។
ឯកឧត្តម អភិបាលខេត្តក៏បានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្ស ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន ត្រូវខិតខំសិក្សារៀនសូត្រអោយក្លាយជាទំពាងស្នងឫស្សីនាថ្ងៃអនាគត ត្រូវគោរពច្បាប់ចរាចរណ៏អោយបានគ្រប់ៗគ្នា ជាពិសេស សូមមន្ត្រីរាជការទាំងអស់ចូលរួមពិសារអុំបុក នាថ្ងៃទី៩ ខែ វិច្ឆិកា អោយបានគ្រប់ៗគ្នា។

      លោក នីម នីរ៉ាដេត អភិបាលស្រុកអង្គស្នួល បានថ្លែងថា សមិទ្ធិផល និងស្នាដៃការងារដែលសម្រេចបានទាំងនេះ បានឆ្លុះបញ្ចាំងអោយឃើញពីការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់មន្ត្រីរដ្ឋបាល មន្ត្រីជំនាញ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទូទាំងស្រុក ព្រមទាំងការជួយឧបត្ថម្ភគាំទ្រ និងការចង្អុលណែនាំជាប្រចាំរបស់ ឯកឧត្តមអភិបាលខេត្ត ដែលជាអាណាព្យាបាលផ្ទាល់របស់រដ្ឋបាលស្រុក។
លោកបញ្ជាក់ថា ផ្លូវបេតុងប្រវែង ១៤៩២ម៉ែត្រ ទទឹង៧ម៉ែត្រ ស្ថិតនៅក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ចំណាយថវិកាអស់ចំនួន ២២៨១លានរៀល (ឥនទានបន្ថែម) ដែលសាងសង់ដោយ កងវិស្វកម្ម ង៧០។ ប្រវែងផ្លូវ ១៤៩២ម៉ែត្រនេះ បែងចែកតាមភូមិដូចជា នៅភូមិព្រែកទន្លាប់ ប្រវែង២៧៧ម៉ែត្រ និងប្រវែង ១២១៥ម៉ែត្រទៀតឆ្លងកាត់ ៤ភូមិ គឺភូមិចុងបង្គោល ភូមិមនោរម្យ ភូមិព្រៃទន្លាប់ និងភូមិថ្មី៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ