logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ពិធីប្រគល់វិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិច​ ចំនួន​ ០៣​ សហគមន៍​ ក្នុងឃុំល្បាំង១​ ស្រុកលំផាត់​ ខេត្តរតនគិរី
4
04-January-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាថ្ងៃព្រហស្បតិ៍​ ០៣រោច​ ខែបុស្ស​ ឆ្នាំរកា​ នព្វស័ក​ ព.ស​ ២៥៦១​ ត្រូវនឹងថ្ងៃទី០៤​ ខែមករា​ គ.ស​ ២០១៨​ ឯកឧត្តម​ ថង​ សាវុន​ អភិបាលខេត្តតនគិរី​ បានអញ្ជើញជាអធិបតីភាពក្នុងពិធី​ប្រគល់វិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិច​ព្រៅ​ និងចារាយ​ ចំនួន​ ០៣​ សហគមន៍​ ក្នុងឃុំល្បាំង១​ ស្រុកលំផាត់​ និងឃុំលំជ័រ​ ស្រុកអូរយ៉ាដាវ​ ។ យោងតាមរបាយការណ៍កម្មវិធីអនុវិស័យដីធ្លីខេត្តរតនគិរីឲ្យដឹងថា​ នៅក្នុងខេត្តរតនគិរី​ មានសហគមន៍ជនជាតិដើមភាគតិចប្រមាណជាង ៥០​ ដែលបានចុះបញ្ជីរួចជានីតិបុគ្គលរួចរាល់នៅក្រសួងមហាផ្ទៃ​ សហគមន៍ចំនួន​ ២៧​ កំពុងដាក់ពាក្យស្នើសុំចុះបញ្ជីដីជាសមូហភាព​ ។​ ដោយឡែកសហគមន៍ជនជាតិដើមភាគតិចចំនួន​ ០៣​ សហគមន៍​ ដែលត្រូវទទួលប័ណ្ណកម្មសិទ្ធិដីសមូហភាពនាពេលនេះមានផ្ទៃដីសរុប​ ​២,១៨៦​ ហិកតា​ ដែលមានសមាជិក​ ៣២៤​ គ្រួសារ​ ដោយបែងចែកជាដីលំនៅដ្ឋាន​ ដីចំការបច្ចុប្បន្ន​ ដីចំការបំរុងវិលជុំ​ ដីព្រៃអារក្ស​ និងដីកប់ខ្មោច​ ។ មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋជាជនដើមភាគតិចនាឱកាសនោះ​ ឯកឧត្តម​ ថង​ សាវុន​ ផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋសហគមន៍ជនជាតិភាគតិចទាំងអស់ត្រូវថែរក្សាឲ្យបានគង់វង្ស​នូវប័ណ្ណកម្មសិទ្ធិសមូហភាពនេះ​ ហើយត្រូវមានសាមគ្គីភាពនៅក្នុងសហគមន៍​ ថែរក្សាដីទាំងអស់ដែលបានចុះបញ្ជី​ និងប្រើប្រាស់ឲ្យមាននិរន្តិ៍ភាព​ ទៅតាមប្រភេទដីនីមួយៗ​ ។​ ទន្ទឹមនឹងនោះឯកឧត្តមអភិបាលខេត្តក៏បានលើកឡើងពី​ គោលនយោបាយអភិវឌ្ឍន៍ជនជាតិដើមភាគតិចរបស់រាជរដ្ឋាភិបាលកម្ពុជា​ ក្រោមការដឹកនាំរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ បានយកចិត្តទុកដាក់លើកកម្ពស់ទាំងជីវភាពរស់នៅ​ និងសិទ្ធិសេរីភាពរបស់ជនជាតិដើមភាគតិចប្រកបដោយសុខដុមនីយកម្ម​ ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តរតនគិរី (ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ