logo
Header Logo
ព័ត៌មានលម្អិត
thumbnail
(ខេត្តបាត់ដំបង)៖ កិច្ចប្រជុំផ្សព្វផ្សាយអំពីសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ និងបច្ចុប្បន្នភាពបញ្ហាគតិយុត្ត
9
29-December-2017
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ព្រឹកថ្ងៃសុក្រ១២កើត ខែបុស្សឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ នៅសាលាខេត្តបាត់ដំបងមានកិច្ចប្រជុំផ្សព្វផ្សាយអំពីសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ និងបច្ចុប្បន្នភាពបញ្ហាគតិយុត្ត ក្រោមអធិបតីភាព ឯកឧត្តម អ៊ុត ឈន សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ។ ពិធីប្រជុំផ្សព្វផ្សាយនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរនានាជុំវិញខេត្ត កងកម្លាំង អភិបាលក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ និងមន្រ្តីរាជការពាក់ព័ន្ធជាច្រើនរូបទៀត។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះដែរ ឯកឧត្តម អ៊ុត ឈន បានធ្វើបទបង្ហាញ ដល់អង្គប្រជុំក្នុងបំណងដើម្បីថ្នាក់ដឹកនាំមន្រ្តីរាជការថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ទាំងអស់បានសិក្សាស្វែងយល់ពីសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញដែលជាស្ថាប័នកំពូលរបស់ជាតិ។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តបាត់ដំបង (ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ