(ខេត្តសៀមរាប)៖ កិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ និងបច្ចុប្បន្នភាពនៃបញ្ហាគតិយុត្ត
December 28, 2017 អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២៨ ខែ ធ្នូ គ.ស២០១៧នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប មានធ្វើកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ និងបច្ចុប្បន្នភាព នៃបញ្ហាគតិយុត្ត ជូនដល់សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត តុលាការខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក ស្នងការ មេបញ្ជាការ មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្ត្រីរាជការជុំវិញខេត្ត ក្រោមការអធិបតីភាពឯ.ឧ ហ៊ី សោភា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និង ឯកឧត្តម អឹង ហឿន សមាជិកក្រុមប្រឹក្សាខេត្ត ។ អង្គប្រជុំ បានស្តាប់អំពី៖ ១-កាស្វែងយល់ដោយសង្ខេបអំពីសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ២-ខ្លឹមសារសង្ខេបនៃសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាលើការពិនិត្យធម្មនុញ្ញភាពនៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ពាក់ពាន់ការបោះឆ្នោតទាំងបួន គឺច្បាប់ស្ដីពី (ក)វិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្ត (ខ)វិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា (គ)វិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹកក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ (ឃ)វិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និង ៣-សេចក្ដីសន្និដ្ឋានលើបច្ចប្បន្នភាពនៃបញ្ហាគតិយុត្តនៅកម្ពុជា។ កិច្ចប្រជុំផ្សព្វផ្សាយនេះ ឯកឧត្តម ហ៊ី សោភា ក៏បានបញ្ជាក់ថាបច្ចុប្បន្នកម្ពុជា បានកំពុងស្ថិតលើមាគ៌ានៃការកសាងខឿនឯករាជ្យ ការពារអធិបតេយ្យភាពពិត ប្រាកដរបស់ខ្លួន ដោយឈរលើមូលដ្ឋាន ការគោរព អនុវត្តតាមខ្លឹមសារ និងគោលការណ៍ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់នានាជាធរមាន ព្រមទាំងបានបកស្រាយនូវមាត្រថ្មីមួយចំនួន នៃរដ្ឋធម្មនុញ្ញផងដែរ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តសៀមរាប (ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ