logo
Header Logo
ព័ត៌មានលម្អិត
thumbnail
មនុស្សចាស់ ជាបណ្ណាល័យរស់ បានផ្តល់បទពិសោធន៍ល្អៗ សំរាប់យុវវ័យជំនាន់ក្រោយ
74
03-October-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      ខេត្តកណ្តាល៖ មនុស្សចាស់ជាបណ្ណាល័យរស់ បានផ្តល់ការអប់រំ ដំបូន្មាន និងបទពិសោធន៍ល្អៗសំរាប់យុវវ័យជំនាន់ថ្មី ហេីយមនុស្សចាស់ ជាធនធានដ៍សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ ប្រទេសជាតិរហូតមកដល់សព្វថ្ងៃនេះ។

      នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម នូវប៉េង ចន្ទតារា ក្នុងឱកាសប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា ឆ្នាំ២០១៩ ដែលបានប្រារព្ធធ្វើឡើងនៅបរិវេណសាលាស្រុកកៀនស្វាយ កាលពីព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩។ 
 
      ទិវាមនុស្សចាស់នេះ រៀបចំដោយមន្ទីរសង្គមកិច្ចខេត្តកណ្តាល ក្រោមប្រធានបទ «គាំពារមនុស្សចាស់ ជាកត្តាសំខាន់ក្នុងការអនុវត្តប្រពន្ធ័គាំពារ មនុស្សគ្រប់វយ័ក្នុងសង្គមជាតិកម្ពុជា» ក្នុងគោលបំណង លើកស្ទួយកិច្ចគាំពារ សុខុមាលភាពមនុស្សចាស់ អោយបានល្អប្រសើរ និងបង្ហាញពីតួនាទីដ៍សំខាន់របស់មនុស្សចាស់ ក្នុងសង្គមជាតិ។

      ក្នុងទិវានោះដែរ  ឯកឧត្តម នូវប៉េង ច័ន្ទតារា ក៍បានចែកជូន លោកយាយ លោកតា ចំនួន ២០០នាក់ ក្នុងម្នាក់ៗទទួលបាន អង្គរ ២៥គីឡូ មីមួយកេស ទឹកត្រីមួយយួរ និងថវិកា ៥០.០០០៛៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ