រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំរៀបចំផែនការផ្សព្វផ្សាយពីការអនុវត្ត និងការរៀបចំសណ្តាប់ធ្នាប់ក្នុងក្រុងសៀមរាប ជាពិសេសតំបន់ជុំវិញផ្សារចាស់ តំបន់ផាប់ស្ទ្រីត
December 27, 2017 អ្នកទស្សនា :

ព្រឹកថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងទី២៧ ខែធ្នូ ឆ្នាំ២០១៧ លោក ទៀ សីហា អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំសណ្តាប់ធ្នាប់ ក្រុងសៀមរាប ខេត្តសៀមរាប ដែលមានការចូលរួមពីប្រធាន-អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត ដើម្បីរៀបចំផែនការផ្សព្វផ្សាយពីការអនុវត្ត និងការរៀបចំសណ្តាប់ធ្នាប់ក្នុងក្រុងសៀមរាប ជាពិសេសតំបន់ជុំវិញផ្សារចាស់ តំបន់ផាប់ស្រ្ទីត ក្រុងសៀមរាប ខេត្តសៀមរាប។ ជាមួយគ្នានេះ លោក អភិបាលរងខេត្ត បានបញ្ជាក់ឲ្យមានការយកចិត្តទុកដាក់ចំពោះបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំសកល ឆ្នាំ២០១៧ ដែលនឹងប្រព្រឹត្តទៅនាពេលដ៏ខ្លីខាងមុខនេះ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តសៀមរាប (ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ