logo
Header Logo
ព័ត៌មានលម្អិត
thumbnail
(ខេត្តព្រះសីហនុ)៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបាន ប្រចាំខែធ្នូ ឆ្នាំ២០១៧
71
28-December-2017
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ថ្ងៃពុធ ១០កើត ខែបុស្ស ឆាំ្នរកា នព្វស័ក២៥៦១ ត្រូវនិងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបាន ប្រចាំខែ ធ្នូ ឆ្នាំ២០១៧ នៅសាលប្រជុំតូចនៃសាលាខេត្តព្រះសីហនុ។ ក្នុងឱកាសនេះផងដែរ ឯកឧត្តមក៏បានអនុញ្ញាត្តិអោយអង្គប្រជុំអនុវត្តទៅតាមរប្រៀបវារៈដែលបានគ្រោងទុកដោយជាដំបូងបានអោយលោកនាយករងរដ្ឋ បាល តំណាងលោកនាយករដ្ឋបាល ធ្វើនូវសេចក្តីរាយការណ៍អំពីលទ្ធផលការងារបានអនុវត្ត លើកឡើងបញ្ហាប្រឈមដំណោះស្រាយ ក្នុងខែធ្នូនិងទិសដៅការងារអនុវត្តបន្ត ជាបន្តបានអោយកងកម្លាំងការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សេចក្តីរាយការណ៍ អំពីលទ្ធផលការងារបានអនុវត្តកន្លងមក ដោយលើកឡើងបញ្ហាប្រឈមដំណោះស្រាយទិសដៅការងារអនុវត្តបន្ត ដោយផ្តោតទៅលើការមិនអនុញ្ញាត្តិអោយចតរថយន្តគ្មានសណ្តាប់ ធ្នាប់តាមចញ្ចើមផ្លូវសាធារណៈ បណ្តាលឱ្យកកស្ទះចរាចរណ៍នៅចំណុចមុខហាងនានាវិថីឯករាជ្យ, សេចក្តីរាយការណ៍អំពីលទ្ធផលបង្ក្រាបគ្រឿងញៀន, សាលាដំបូងខេត្ត និងអយ្យការអមសាលាដំបូងខេត្ត, រួមទាំងបានអនុញ្ញាត្តិជាបន្តអោយទីចាត់ការចំរុះរបស់រដ្ឋបាលខេត្តព្រះសីហនុ និងអភិបាលក្រុង ស្រុក មន្ទីអង្គភាពជំនាញផ្នែកសេដ្ឋកិច្ច ផ្នែកសង្គមកិច្ចរាយការណ៏អំពីរបាយការណ៏របស់ខ្លួន ដោយផ្តោតសំខាន់ទៅលើការកែលំអសោភណ្ឌភាពខេត្ត អំពីលទ្ធផលការរុះរើផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម អំពីបញ្ហាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ការសាងសង់ នៅតាមទីសាធារណៈ និងទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃវាតចាប់យកដី និងបញ្ហាប្រឈម ដំណោះស្រាយ, ការចុះសួរសុខទុក្ខដល់ប្រជាពលរដ្ឋ,ការចេញប័ណ្ណតាមបទបញ្ជា ០១ ជូនប្រជាពលរដ្ឋ នៅស្រុកកំពង់សិលា និងស្រុកព្រៃនប់ ,ការគ្រប់គ្រងសំណល់រឹង រាវ រួមជាមួយបញ្ហាមួយចំនួនទៀតនានា ដែលពាក់ព័ន្ធការបម្រើសេវា ជូនប្រជាពលរដ្ឋ ,ការប្រមូលផលស្រូវរដូវប្រាំង ។ ជាកិច្ចចុងក្រោយ ឯកឧត្តម យន្ត មីន​ អភិបាលនៃគណៈអភិបាលខេត្តបាននូវការកោតសសើរចំពោះមន្ត្រីគ្រប់លំដាប់ថ្នាក់កងកម្លាំងការពារសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ អជ្ញាធរដែនដី ដែលបានខិតខំការងារនៅពេលកន្លងមកមួយចំនួន ។ រួមទាំងបានពិនិត្យ និងមានប្រសាសន៍លើពីបញ្ហាប្រឈមមិនទានដោះស្រាយដែលមន្ទីរអង្គភាពនានាដែលបានលើកឡើងដោយឯកឧត្តមជម្រុញដល់មន្ទីរអង្គភាពទាំងអស់ខិតខំសម្រេចការងារដែលនៅសេសសល់និងការងារនៅចំពោះមុខដែរជាការងារទិសដៅអនុវត្តបន្តខិតខំធ្វើយ៉ាងណាឲ្យការងារសម្រេចបានលទ្ធផលដូចបានការគ្រោងទុក។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តព្រះសីហនុ (ថ្ងៃទី២៧ ខែធ្នូ ឹ្នាំ២០៧)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ