logo
Header Logo
ព័ត៌មានលម្អិត
thumbnail
(ខេត្តសៀមរាប)៖ កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត
65
26-December-2017
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃអង្គារ៍ ៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៦ ខែធ្នូ គ.ស ២០១៧ នៅសាលប្រជុំលេខ ០១ រដ្ឋបាលខេត្ត បានបើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពលោក សង់ រីហា អភិបាលរង នៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពី ថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក គណៈកម្មការសម្របសម្រួលបច្ចេកទេស និងអ្នកពាក់ព័ន្ធមួយចំនួនផងដែរ ។ កិច្ចប្រជុំនេះ គឺធ្វើឡើងដើម្បី៖ ក- ពិនិត្យ និងធ្វើបច្ចុប្បន្ននៃការដោះស្រាយលើសំណួរ-សំណូមពរដែលបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្ដិទី២ ឆ្នាំ២០១៥និង ឆ្នាំ២០១៦ ខ- ពិនិត្យ ពិភាក្សានិងដោះស្រាយលើសំណួរ-សំណូមពរដែលបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្ដិទី២ ឆ្នាំ២០១៧ គ- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងប្រតិទិនកិច្ចប្រជុំសាមញ្ញរបស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាអាណត្តិទី២ ប្រចាំឆ្នាំ២០១៨ ឃ- ពិនិត្យ ពិភាក្សា និងផ្ដល់និយាមការតំបន់ ០១,០២ និងតំបន់ ០៣ ដែលកំណត់តំបន់រក្សា ការពារព្រៃលិចទឹកដែលគ្រប់គ្រងដោយអាជ្ញាធរទន្លេសាប។ កិច្ចប្រជុំពិភាក្សានេះ គឺធ្វើការដោះស្រាយ និងមានវិធានការលើបញ្ហាប្រឈមមួយចំនួន ដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើងក្នុងវេទិការសាធារណៈរបស់ក្រុមប្រឹក្សាខេត្តអាណត្តិទី ២ ឆ្នាំ២០១៧ ដែលមានចំនួន ១១២/២០៤ លើបញ្ហាដូចជា ផ្លូវ ,ច្បាប់ចរាចរ ,ភ្លើងអគ្គិសនី នៅតាមបណ្ដាជនបទ សិស្សខ្វះឧបករណ៍ប្រើប្រាស់ក្នុងការសិក្សា និងបញ្ហាដំណោះស្រាយពីការធ្វើប័ណ្ណកម្មសិទ្ធ និងការផ្ដល់សិទ្ធិក្នុងការសាងសង់លំនៅដ្ឋាននៅតំបន់ ០១ ០២ នៃតំបន់អាជ្ញាធរទន្លសាប ជាដើម។ល។ បន្ទាប់ពីការពិភាក្សា និងផ្ដល់មតិយោបល់ អំពីនិតិវិធីដើម្បីដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋទូទាំងខេត្តរួចមក លោក សង់ រីហា បានសំណូមពរ រាល់អង្គភាព-មន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវខិតខំដោះស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋយើងឲ្យបាន ព្រមទាំងធ្វើការឆ្លើយតបឲ្យបានទាន់ពេលវេលាមកថ្នាក់ដឹកនាំខេត្ត ជាពិសេសឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ