logo
Header Logo
ព័ត៌មានលម្អិត
thumbnail
(ខេត្តសៀមរាប)៖ វេទិកាសាធារណៈស្តីពីការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣របស់រដ្ឋាភិបាល
145
26-December-2017
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ព្រឹកថ្ងៃច័ន្ទ ៨កើត ខែបុស្ស ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាក្រុមការងារថ្នាក់ជាតិ ចុះមុលដ្ឋានដើម្បីអនុវត្តកម្មវិធីនយោបាយ និងសុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣របស់រដ្ឋាភិបាល លោកស្រី យូ សុភា អភិបាលរង នៃគណៈអភិបាលខេត្ត លោក នាក់ ណារ៉ុន អភិបាលនៃគណៈអភិបាលស្រុកស្រីស្នំ បានអញ្ជើញក្នុងការសម្របសម្រួលវេទិកាសាធារណៈស្តីពីការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣របស់រដ្ឋាភិបាលនៅស្រុកស្រីស្នំ។ វេទិកានេះ ក៏មានការអញ្ជើញចូលរួមពីមន្ទីរ អង្គភាពនានា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដែលមានចំនួនសរុប ៣៤១នាក់ ស្រី ១៤៨នាក់។ ការរៀបចំវេទិកានេះ ដើម្បីយល់ដឹងពីបញ្ហាប្រឈម និងក្តីកង្វល់របស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋាន សម្រាប់វាគ្មិនឆ្លើយបំភ្លឺ និងដោះស្រាយជូនប្រជាពលរដ្ឋវិញតាមនីតិវិធី៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តសៀមរាប(ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ