logo
Header Logo
ព័ត៌មានលម្អិត
thumbnail
(ខេត្តស្វាយរៀង)៖ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ
5
26-December-2017
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧នេះ នៅបរិវេណសាលាឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានរៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ក្រោមអធិបតីភាព លោកជំទាវ ពៅ សុភាព អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកស្រីឧត្ដមសេនីយ៍ត្រីស្នងការរងនគបាលខេត្ត អាជ្ញាធរស្រុក ឃុំ តំណាងអង្គការពាក់ព័ន្ធ លោក លោកស្រីមេឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុជនសសយក យុវជនកាយរឹទ្ធិ និងបងប្អូនប្រជាពលរដ្ឋចូលរួមសរុបប្រមាណ ៨០០នាក់ ។ មានប្រសាសន៍ក្នុងពិធីនេះ លោកជំទាវ ពៅ សុភាព អភិបាលរងខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តខិតខំយកចិត្តទុកដាក់កាន់តែខ្លាំងក្លាក្នុងការការពារប្រជាពលរដ្ឋ និងប្រទេសជាតិ ពីភាពរងគ្រោះទាំងឡាយដោយឧក្រិដ្ឋកម្មជួញដូរមនុស្ស ដែលបង្កឱ្យមានវិនាសកម្មដល់មនុស្សជាតិ ហើយបាននិងកំពុងក្លាយជាទាសភាពសម័យទំនើបគួរឱ្យភ័យខ្លាច និងស្អប់ខ្ពើម ។ លោកជំទាវអភិបាលរងខេត្ត បានបន្តថា អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ អំពើជួញដូរកម្លាំងពលកម្ម គឺជាបរិបទសកល ដែលនៅតែបន្តកើតមានបណ្ដាលមកពីកកត្តាសំខាន់បីគឺ ការអប់រំសង្គម ការអនុវត្តច្បាប់ និងការឆក់ឱកាសពីជនល្មើសជាដើម ។ រូបភាពនៃអំពើជួញដូរមនុស្ស មិនត្រឹមតែជាការជួញដូរ ឬកេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទប៉ុណ្ណោះទេ តែកន្លងទៅក៏មានលេចចេញនូវបាតុភាពមួយចំនួន ដែលមានទំនោរទៅរកអំពើជួញដូរសរីរាង្គ និងបទល្មើសរត់ពន្ធ ឬជួញដូរទារកឆ្លងដែន ដែលហៅថាបទល្មើសអន្តរការី នៃអំពើពពោះជំនួស ហើយជាកង្វល់ដែលសមត្ថកិច្ចពាក់ព័ន្ធ ចាំបាច់ត្រូវដាក់វិធានការស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាបឱ្យបានទាន់ពេល ដើម្បីចៀសវាងការរីកដុះដាលនៃបទល្មើសដែលនាំឱ្យបង្កគ្រោះថ្នាក់កាន់តែច្រើនឡើងដល់អាយុជីវិត ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង (ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ